អ្នករត់​តាក់ស៊ី​, ម៉ូតូឌុប​, កង់​បី និង​អ្នកផ្តល់​សេវា ផ្សេងៗ នៅ​ខេត្ត​ព្រះសីហនុ បាន​ទួល​វ៉ាក់សាំង​កូ​វីដ​១៩

​ដោយ: ​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​សកម្មភាព ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រកបមុខរបរ​រត់​តាក់ស៊ី រត់​ម៉ូតូឌុប រត់​ម៉ូតូ​កង់​បី និង​អ្នកផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ផ្សេងទៀត​នា​សាលា​បឋមសិក្សា​-​អនុវិទ្យាល័យ​តេ​ជោ​សែន​កម្មករ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ឲ្យ​រៀបចំ​សណ្ដាប់​បានល្អ សម្រួល​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បាន​លឿន ការពារ​ការចម្លង​គ្នា​ទៅវិញទៅមក រក្សា​គម្លាត​ឱ្យបាន ១,៥០ ម៉ែត្រ និង​ចូលរួម​អនុវត្ត​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ពិសេស​គោលការណ៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣.​ការពារ និង ៣​កុំ ទើប​យើង​ជៀស​ផុតពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular