Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​និង​ហ្វីលីពីន ពិភាក្សាគ្នា​អំពី​សមុទ្រ​ចិន​ខាងត្បូង​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​និយាយ​ជាមួយ​សម​ភាគី​ហ្វីលីពីន​លោក​ដែល​ហ្វីន ឡូ​រេ​ន​ហ្សា​ណា​តាម​ទូរស័ព្ទ​ដើម្បី​ពិភាក្សា​អំពី​សភាពការណ៍​នៅ​សមុទ្រ​​ចិន​ខាងត្បូង និង​ការ​មក​ផ្តុំគ្នា​កាលពីពេល​ថ្មី​នូវ​នាវា​ដែល​ចិន​អះអាងថា​ជា​ទូក​នេសាទ តែ​ហ្វីលីពីថា​ជា​«​ក្រុម​វា​នា​ជីវ​លព​ល​»​របស់​ចិន​នៅ​តំបន់​ទឹក​រាក់ វ៉ា​យ​សុន រី​ហ្វ​។​

​លោក​អូ​ស្ទីន បាន​ស្នើ​ដាក់​សុំ​វិធានការ​ជាច្រើន​ដើម្បី​ពង្រឹង​កិច្ច​សហការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ រួម​មាន​ការជំរុញ​ការយល់ដឹង​សភាពការណ៍​គំរាម​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​មន្ត្រី​ទាំង​ពីរ​រូប​បាន​សន្យា​​បន្ត​ទាក់ទង​គ្នា​ជិតដិត​។​

​ការសន្ទនា​តាម​ទូរស័ព្ទ​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​នាវា​ប្រដាប់អាវុធ​របស់​ចិន​បាន​ដេញ​ទូក​ស៊ីវិល​ដឹក​ក្រុម​អ្នកសារព័ត៌មាន​ហ្វីលីពីន​កាលពី​សប្តាហ៍​មុន ។​

​ចិន​បាន​ពណ៌នា​ទូក​ទាំង​នេះ​ថា​ជា​ជា​«​រឿង​ធម្មតា​និង​ស្រប​ច្បាប់​» ហើយ​ថា​រដ្ឋាភិបាល​របស់​ខ្លួន​បាន​រក្សា​ការទាក់ទង​ជិតដិត​ជាមួយ​ហ្វីលីពីន​។​

​ទូរទស្សន៍​ក្នុងស្រុក​ហ្វីលីពីន ABS-CBN បាន​និយាយថា កងទ័ពជើងទឹក​ចិន បាន​បញ្ជូន​នាវា​២​បំពាក់​ដោយ​កាំជ្រួច​ទៅ​បណ្តេញ​នាវា​ដឹក​បុគ្គលិក​របស់​ខ្លួន​ដែល​កំពុង​ធ្វើដំណើរ​កាត់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​និង​​តំបន់​ទឹក​រា​ក់ជាប់​នឹង​ខេត្ត​ដែល​កោះ ប៉ា​ឡា​វ៉ាន របស់​ហ្វីលីពីន​។​

​ការព្រួយបារម្ភ​អំពី​ការបង្កើន​វត្តមាន​កង​ជីវពល​ចិន​នៅក្នុង​ដែនទឹក​ជម្លោះ​នេះ ក៏​ត្រូវបាន​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​និង​សម​ភាគី​ហ្វីលីពីន ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​។​

​អាម៉េរិក​កាលពី​ខែ​មុន បាន​និយាយថា​ខ្លួន​គាំទ្រ​ហ្វីលីពីន ដែល​ចោទប្រកាន់​ចិន​ថា​«​ប្រើ​កងជីវពល​សមុទ្រ​ដើម្បី​បំភិត​ប​បំភ័យ បង្ករឿង និង​គំរាម​ប្រទេស​ដទៃ​»៕

​នាវា​នេសាទ​ចិន​នៅ​តំបន់​វ៉ា​យ​ស៊ុន រី​ហ្វ ដែល​ហ្វីលីពីន​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular