Home ព័ត៌មានជាតិ សង្គម បើក​ឲ្យ​ធ្វើដ...

បើក​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​១៣​មករា ជា​បណ្តោះអាសន្ន​

​ដោយ​:​គ្រញូង​/​បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ​លោក​ងួន រតនៈ​អភិបាល​ខេត្តបាត់ដំបង បានរៀបចំ​ពិធីសូត្រមន្ត​ប្រោះព្រំ​សុំ​សេចក្តីសុខ​សប្បាយ និង​សម្ពោធ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើចរាចរ​ណណ៍​ឆ្លងកាត់​ស្ពានថ្ម​ថ្មី (​ស្ពាន ១៣ មករា ) ជា​បណ្តោះអាសន្ន​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​មកដល់​។

​លោក​ងួន រតនៈ អភិបាលខេត្ត​បាន​បញ្ជាក់ថា​ស្ពាន​​ថ្ម​ថ្មី (​ស្ពាន​១៣​មករា​) ជា​ស្ពាន​ឯកទិស​ឆ្លងកាត់​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង ដែលមាន​បណ្តោយ​ប្រវែង​១០២​ម៉ែត្រ ទទឹង​៨ ម៉ែត្រ មានតម្លៃ​ប្រមាណ​៦០​ម៉ឺន​ដុល្លា​អាមេរិក នៅ​ស្រប​នឹង​ស្ពានថ្ម​ចាស់ (​សម័យ​អាណានិគម​ន​យម​បារាំង​) ទល់មុខ​​សាលាខេត្ត​បាត់ដំបង​។

​លោក​អភិបាលខេត្ត​បាន​បន្តថា ស្ពាន​នេះ​ជា​អំណោយ​របស់​សប្បុរសជន​មាន​លោក​គាំ ហុង និង​លោកស្រី ហែក​ស៊ី​ក អៀ​រី​យ៉ា លោក​ហេង គឹម​ឡេង និង​លោកស្រី កូយ សុខ​មាន​ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តាមរយៈ​ការផ្តួចផ្តើម​គំនិត​ពីស​ម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ស្ពាន​នេះ ត្រូវបាន​សាងសង់ឡើង​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ និង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយ​ស្ថានភាព​ឆ្លង​រីក​រាល​​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន​អ្នក​ឆ្លង​នៅតែ​បន្ត​រកឃើញ​ជា​បន្តបន្ទាប់ ដែល​មិនអាច​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​កម្មវិធី​សម្ពោធ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​បាន និង​ដោយ​មានការ ឯកភាព​ពីស​ម្តេច​ក្រឡា​ហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក គាំ ហុង និង លោកស្រី ហែក​ស៊ី​ក​ម៉េ​រី​យ៉ា ដែលជា​ម្ចាស់​អំណោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular