Home ព័ត៌មានជាតិ សង្គម ការជួសជុល​មន្...

ការជួសជុល​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​សម្រេចបាន​៣០​ភាគរយ​

​ដោយ​: គង់​ហេង​/ កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​បានសម្រេច​ជួសជុល និង​កែច្នៃ​អតីត សណ្ឋាគារ​មេគង្គ ឱ្យ​ក្លាយជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ និង​បានដាក់​ឈ្មោះថា «​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​» គឺ​មកដល់​ថ្ងៃទី ១១ មេសា នេះ​សម្រេចបាន​ប្រមាណ ៣០ ភាគរយ​ហើយ​។​

​លោក ប៊ិ ប៊ុ​ន្ថា ប្រធាន​មន្ទីរ​ផែនការ​ដែល​ចូលរួម​អមដំណើរ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ដើម្បី​ចុះ​ពិនិត្យ​ការជួសជុល និង​កែច្នៃ​នៅ​ព្រឹក​ថ្ងៃទី​១១ មេសា បាន​និយាយថា ការជួសជុល​នេះ គឺ​បានធ្វើ​ការកែច្នៃ​ចំនួន ៧២ បន្ទប់ ពី​បន្ទប់​សម្រាប់​សណ្ឋាគារ​រ​បស់​ភ្ញៀវ មកជា​ប្រព័ន្ធ​បន្ទប់​សម្រាប់​វះកាត់ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់​សម្រាលកូន ជាដើម គឺ​តាម​លក្ខណ​:​បច្ចេកទេស​របស់​សុខា​ភិ​បាល​ទាំងអស់​។​

​គួរ​បញ្ជាក់ថា កាលពី​ខែ មីនា កន្លងទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឱ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​រៀបចំ​សណ្ឋាគារ​មេគង្គ ឱ្យ​ក្លាយទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ ដើម្បី​ត្រៀមលក្ខណ​:​ជាស្រេច​ក្នុងករណី​ជំងឺ​កូ​វីដ ១៩ នៅតែ​បន្ត​ឆ្លង​រាលដាល​មាន​កើនឡើង​នោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular