Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ទៅ​តុលាការ​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ បាន​បញ្ជូន​សង្ស័យ​ម្នាក់​ទៅ​តុល​ការ​ពីបទ​លួច​។ ជន​រូបនេះ​ត្រូវ​​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ភូមិ​/​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​ម្ចាស់ផ្ទះ​ឈ្មោះ យស វណ្ណ​ជី​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​ធានា​គា​កាណាឌីយ៉ា ស្នាក់នៅ​ភូមិ​សង្កាត់​ខាងលើ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ិន សា​រ៉ា​ថា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​កា​នីតិវិធី​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular