កម្លាំង អ​.​ហ​. បង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​មួយក្រុម

1385
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : កម្លាំង អ​.​ហ​. ក្រុង​ប៉ោយប៉ែត បង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​មួយក្រុម ហើយ​និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៤​ឧសភា​នេះ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៤​ឧសភា​ថា កាលពី​ម៉ោង​៩ យប់​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មណ្ឌល​៦ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​បាន​ចុះបង្ក្រាប​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​។​

​ដោយ​ទទួល​ព័ត៌មាន​ស្តីពី​ការប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​អនុវត្តន៍​តាម​ការអនុលោម​របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ រួមមាន : ១-​ឈ្មោះ ហែម ណា (​ហៅ ញ៉ា​ញ់​) ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ២-​ឈ្មោះ ជា ប្រុស​ពៅ (​ហៅ ប្រុស​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ ៣-​ឈ្មោះ ភាវ សុផាន់​ថង ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ យោង​លើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​លើ​តេស្ត​ទឹកនោម និង​របាយការណ៍​រប​ស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ អ​.​ហ​. កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ