Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌអ្ន...

អភិបាលខណ្ឌអ្នកជំងឺកូវីដ-១៩ ចំនួន ២៤២ នាក់ហើយ បានចូលសំរាកនិងព្យាបាលជម្ងឺ នៅវិទ្យាល័យជា សុឹម សាមគ្គឺក្រោយពីការរៀបចំ សំអាតនិងបំពាក់សម្ភាររួចរាល់

ដោយ:រ៉ាម៉ន/ភ្នំពេញ:វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចរៀបឡើងជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នោះ បានរៀបចំសំអាតនិងបំពាក់សម្ភារៈ រួចរាល់ ហើយមកដល់ពេលនេះ មានអ្នកជម្ងឺកូវីដ-១៩ ចំនួន ២៤២នាក់ហើយដែលបានបញ្ជូនចូលនិងកំពុងសំរាកព្យាបាល។

លោកឯក ឃុនដឿន អភិបាលខណ្ឌទួល គោកបានឱ្យដឹងនៅវេលាថ្ងៃត្រង់ទី១១ មេសានេះថា ផែនការរៀបចំ វិទ្យាល័យជាស៊ីមសាមគ្គី ឱ្យទៅជាមណ្ឌលព្យាបាល ក្រុមការងារបានរួមគ្នាធ្វើដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវ តាមជំនាញរៀងៗខ្លួន ទាំងការសំអាត ការរៀបចំ ទឹកស្អាត រៀបចំបណ្តាញអគ្គឺសនី បន្ទប់ទឹក ការបាញ់ថ្នាំសំលាប់មេរោគ ប្រពន្ឋកាំម៉ារ៉ា និងកំលាំងការពារ និងក្រុមគ្រូពេទ្យ យើងបានចាប់ប្រតិប័ត្តការពីម៉ោង ៨ព្រឹក ដល់ ម៉ោង ២១ និង៣០ នាទី ថ្ងៃ ៩ ខែមេសា សំរាប់ ទទួលអ្នកជម្ងឺមកសំរាក បាន២៨០ កន្លែង នៅវិទ្យាល័យជាសុឹមសាមគ្គឺ ។

លោកបន្តថា គិតមកដល់ថ្ងៃទី១១ មេសានេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៤២នាក់ហើយដែលបានបញ្ជូនចូលនិងកំពុងសំរាកព្យាបាល៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular