Home ព័ត៌មានជាតិ សន្តិសុខ ភ្លៀងលាយឡំជាម...

ភ្លៀងលាយឡំជាមួយរន្ទះបានបាញ់ស្ត្រីម្នាក់ស្លាប់នៅក្នុងចម្ការ

ដោយ: ភ្នំខៀវ/បាត់ដំបង:ខណះមេឃកំពុងភ្លៀងខ្លាំងរន្ទះបានបាញ់ស្ត្រីម្នាក់បណ្តាលឲ្យស្លាប់នៅតំបន់ព្រំដែនស្រុកសំពៅលូន។

ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគ្រោះធម្មជាតិនេះបានកើតឡើងនៅម៉ោងជិត ៣រសៀល ថ្ងៃទី ១១ ខែមេសាក្នុងចម្ការ ក្បែរភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ។

ប្រភពខាងលើបានបន្ថែមថាស្ត្រីជនរងគ្រោះឈ្មោះ ភឿន អាយុជាង ៥០ឆ្នាំបច្ចុប្បន្នរស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះកំពុងដាំដំណាំនៅក្នុងដីចម្ការ ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះក៏ត្រូវរន្ទះបាញ់បាញ់ត្រូវតែម្តង។

ភ្លៀង ផ្គរ និងរន្ទះបាញ់ចាប់តាំងពីដើមខែមេសាមកនេះបានបាញ់សម្លាប់មនុស្ស សត្វកើនឡើងដល់ ៣លើកនៅលើទីតាំងផ្សេងគ្នា ក្នុងនោះ២ លើកកើតឡើងនៅក្នុងស្រុកភ្នំព្រឹក សម្លាប់សត្វគោ ២ក្បាល មនុស្សស្រីចំនួន ២នាក់ និងករណីចុងក្រោយនេះទៀត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular