Home ព័ត៌មានសំខាន់ៗ អ្នកជំងឺ​កូ​វ...

អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៣ នាក់​ទៀត ក្នុង​រាជធានី​ភ្នំពេញ រក​មិនទាន់​ឃើញ​, អាជ្ញាធរ អំពាវនាវ​ឱ្យ​អ្នកជំងឺ​បង្ហាញខ្លួន​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ នេះ បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១៣ នាក់​ទៀត ក្នុងចំណោម​អ្នកជំងឺ ៥៦ នាក់ ដែល​រកឃើញ មាន​ជំងឺ​នៅ​ថ្ងៃទី​០៩ ខែមេសា នោះ បាននិងកំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​អត្តសញ្ញាណ អ្នកជំងឺ​ទាំង ១៣ នាក់​នេះ ហើយ​បាន​អំពាវនាវ ឱ្យ​អ្នកជំងឺ​បង្ហាញខ្លួន ឬ​ទាក់ទង​មក​អាជ្ញាធរ ដើម្បី​ទទួលយក​ការព្យាបាល​។ អាជ្ញាធរ ក៏បាន​អំពាវនាវ ដល់​អ្នក​បាន​ស្គាល់ អ្នកជំងឺ​ទាំងនេះ ជួយ​រាយការណ៍ ទៅ​អាជ្ញាធរ ផងដែរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែលមាន​ប្រាស្រ័យ ទាក់ទង​ជាមួយ អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ប្រញាប់​រាយការណ៍ ជូន​អាជ្ញាធរ​មូល និង​រូស​រាន់ ទៅយក​សំណាក នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា សុភមង្គល​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular