Home ព័ត៌មានជាតិ សង្គម សមាជិក សមាគម​...

សមាជិក សមាគម​អតីត យុទ្ធជន​កម្ពុជា មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩

​ដោយ​៖ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ចាន់​ថុ​ន នាយរង​សេនាធិការ​ចម្រុះ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍ សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ចុះសួរសុខទុក្ខ និង​ត្រួត​ពិនិត្យមើល ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​សមាជិក សមាគម​អតីតយុទ្ធជន​កម្ពុជា ស្រុក​ជាំ​ក្សាន្ត​។​

​នាឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ចាន់​ថុ​ន បាន​ថ្លែងថា​៖ ដោយមាន​លោក​ច័ន្ទ សុ​ភ័​ក្ត្រា ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា ខេត្តព្រះវិហារ ជា​អ្នកមើលការខុសត្រូវ ហើយ​ពេលនេះ លោក​គ្រាន់តែ​មក​លើកទឹកចិត្ត​បន្ថែម បន្ទាប់ពី​ទទួលបាន​នូវ ការបញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំង ក្នុង​ការជំរុញឱ្យ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំង ប្រដាប់អាវុធ ទាំងបី​ប្រភេទ បានទទួល​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​អតីតយុទ្ធ ជន ជា​កងកម្លាំងប្រដាប់អាវុធ ដែល​ចូលនិវត្តន៍ ជា​ជនពិការ ដៃជើង ភ្នែក និង​រងរបួស ហើយ​ខ្លះទៀត គ្រួសារ​ពលី និង​មរណៈ ដែល​សុទ្ធតែជា​ការចាំបាច់ ត្រូវ​ដោះស្រាយ​ជា​អាទិភាព​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ចាន់​ថុ​ន បាន​នាំយក​អំណោយ​មួយចំនួន​ជូន​ដល់ មន្ទីរពេទ្យបង្អែក ស្រុក​ជាំ​ក្សាន្ត ដែលជា​អំណោយ​របស់ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា រួមមាន​ទឹក​ផ្លែឈើ ៥​កេស ទឹក​សុទ្ធ​៥​កេស និង​ថវិកា​មួយចំនួន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular