ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ៧-១១ ខែមេសា នៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ និយោជិត និងថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ បានចំនួនសរុប ៣៦.២១៧ នាក់ហើយ។
តាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ បានឱ្យដឹងថាៈ អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករ និយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផល ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករ និយោជិត និងថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការ ចំពោះកិច្ច បានបើកទីតាំង ចាក់វ៉ាក់សាំង ចំនួន ៧ ទីតាំង ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖
ក-លទ្ធផលក្នុងថ្ងៃទី១១ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៨ ៦៩៣នាក់ (បរទេសចំនួន ៥១នាក់ ចាក់បានចំនួន ៨ ៣៧២នាក់ (បរទេសចំនួន ៥១នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៣២១នាក់ (បរទេសចំនួន ០នាក់)។
ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៣៧ ៦២៦នាក់ (បរទេសចំនួន ១ ៦៥៧នាក់ )
-ចាក់បានចំនួន ៣៦ ២១៧នាក់ (បរទេសចំនួន ១ ៦៣៧នាក់)
– គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៤០៩នាក់ (បរទេសចំនួន ២០នាក់)។
ក្នុងសេចក្តីជូនដំណឹង ខាងលើនេះ បានបញ្ជាក់ដែរថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំង ចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕/V