​ប្រែ​សម្រួលៈ​វាសនា​/​ញូវដេល្លី​៖ ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​បាន​ហាម​ការនាំចេញ​ឳ​សថ​ប្រឆាំង​វីរុស​Remdesivir និង​សារធាតុ​ផ្សំ​របស់​វា​នៅ​ពេល​សេចក្តីត្រូវការ​ក្នុងស្រុក​ស្ទុះ​ឡើង​ដូច​កាំជ្រួច ដោយសារតែ​​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា ដែល​ជាហេតុ​នាំ​អោយ​កន្លែង​ខ្លះ​នៅ​ឥណ្ឌា​ខ្វះ​ឳ​សថ​នេះ​។​

​នៅ​ថ្ងៃអាទិត្យ​នេះ ឥណ្ឌា​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១៥២.៨៧៩​នាក់​បន្ថែមទៀត ។​វា​ជា​ការឆ្លង​កើន​ខ្ពស់បំផុត​លើក​ទី​៦​ហើយ​ក្នុង​រយៈពេល​៧​ថ្ងៃ​មកនេះ​។​

​ឥណ្ឌា​ដែល​គេ​ដឹងថា​ជា​ពិភព​ល​ផលិត​ឳ​ស​ថ ក៏​បាន​ផ្អាក​នាំចេញ​វ៉ាក់សាំង​កូវី​ដ​១៩​ផង​ដែរ​ដោយសារ​តំរូវការ​ក្នុងស្រុក​។​

​ក្រុមហ៊ុន​ឥណ្ឌា​ចំនួន​៧​បាន​ការអនុញ្ញាត​អោយ​ចែកចាយ​ក្នុងស្រុក​និង​នាំចេញ​ថ្នាំ​គ្រុនចាញ់​នេះ​ទៅ​កាន់​ប្រទេស​ជាង​១០០​។​

​អង្គការ​សុខភាព​ពិភពលោក កាលពី​ចុងឆ្នាំ​មុន​បាន​ផ្តល់​អនុសាសន៍​មាន​លក្ខខណ្ឌ ប្រឆាំង​ការប្រើ​ថ្នាំ​Remdesivir លើ​អ្នកជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ ដោយហេតុ​ថា​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​វា​មាន​​ប្រសិទ្ធភាព​លើកូ​វីដ​១៩​ទេ​។​ទោះជា​យ៉ាងណា ប្រទេស​ជាច្រើន រួម​ទាំង​ឥណ្ឌា​នៅ​បន្ត​ប្រើ​វា​៕