ប្រែសម្រួលៈវាសនា/ម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែត មិនបានបង្ហាញមុខជាសាធារណៈណាមួយទេអស់ពេលជិត២សប្តាហ៍មកនេះ ជាហេតុនាំអោយមានពាក្យចចាមអារ៉ាមថាសុខភាពរបស់លោកកាន់តែចុះដុនដាប និងថែមទាំងមានខ្លះអះអាងថាលោកបានទទួលមរណភាពថែមទៀត។
ជំនួយការរបស់លោក បានចេញមកបដិសេធពាក្យចចាមអារ៉ាម ដែលពាក្យចចាមអារ៉ាមមួយបានអះអាងថា លោកប្រធានាធិបតីបានកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងត្រូវបានបញ្ជូនទៅកាន់សិង្ហបុរីហើយបានស្លាប់នៅទីនោះ។ពាក្យចចាមអារ៉ាមមួយទៀតថែមទាំងលើកឡើងថា យោធាត្រៀមចូលគ្រប់គ្រងហ្វីលីពីន។
តែព្រឹទ្ធសមាជិកសភា គ្រីស្តូហ្វឺ ហ្គោ ដែលជាជំនួយការនិងជាមនុស្សជំនិតរបស់លោកឌុយទែត បានថតបង្ហោះរូបលោកប្រធានាធិបតីនិងឃ្លីបខ្លីមួយដែលបង្ហាញលោកឌុយទែតមានសុខភាពល្អនិងធ្វើការនៅការិយាល័យរបស់លោក៕
រូបភាពថតដោយលោកហ្គោ បង្ហាញលោកឌុយទែយ ដើរនិងជិះម៉ូតូ។វាត្រូវបានបង្ហោះចេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាម