Home ព័ត៌មានអន្តរជាតិ បណ្តា​ខេត្ត​រ...

បណ្តា​ខេត្ត​របស់​ថៃ បារម្ភ​អំពី​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩ នៅពេល​អ្នកជំនាញ​ព្រមាន​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ខេត្ត​ថៃ​ជិត​៤០ បានចាប់ផ្តើម​រឹតបន្តឹង​ការ​ចូល​និង​តំរូវអោយ​ធ្វើ​ចត្តា​ឡីស័​ក​សំរាប់​អ្នក​ទៅ​ពី​ក្រុង​បាងកក​និង​តំបន់​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​ដទៃទៀត​នៅ​មុន​បុណ្យចូលឆ្នាំ​សង្ក្រាន្ត​​ថ្មី ដែល​មាន​ការធ្វើដំណើរ​ចេញ​ពី​បណ្តា​ទីក្រុង​ទៅ​កាន់​បណ្តា​ខេត្ត នៅពេល​ក្រុង​បាងកក​កំពុង​ផ្ទុះ​កូវី​ដ​១៩​។​

​កាលពី​ថ្ងៃ​ម្សិលមិញ រដ្ឋាភិបាល​ថៃ​បានប្រកាស​ការឆ្លង​ថ្មី​ចំនួន​៩៦៧​នាក់ ដែល​នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ដល់​ជាង​៣២.០០០​នាក់​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​សុខាភិបាល​ម្នាក់​បាន​ព្រមាន​ថា មនុស្ស​ដល់​ទៅ​ជាង​២៨.០០០​នាក់​អាច​ឆ្លងកូវី​ដ​១៩​ក្នុង​មួយថ្ងៃ នៅ​ខែ​ក្រោយ​បើសិនជា​មិន​មាន​វិធានការ​គ្រប់គ្រង​ជំងឺ​អោយ​ហ្មត់ចត់​ក្នុងអំឡុង​​ពេល​មាន​ការកើនឡើង​នៃ​ការឆ្លង​នេះ​។​

​ក្រុង​បាងកក​ទំនង​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​នៅ​រលក​ទី​៣​នេះ ដោយសារ​តែ​ការឆ្លង​ជាង​១.០០០​ករណី​ត្រូវបាន​រាយការណ៍​នៅ​ខែ​នេះ​។​ឥឡូវ​ថៃ​មាន​អ្នកជំងឺ​កូវី​ដ​១៩​កំពុង​សម្រាក​ព្យាបាល​នៅតាម​​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​។​

​ប្រឈម​នឹង​ការឆ្លង​កើនឡើង​ដូច្នេះ ក្រុង​បាងកក​បាន​រៀបចំ​បង្កើត​មន្ទីរពេទ្យ​កណ្តាលវាល​ចំនួន​១០​សំរាប់​ដាក់​អ្នកជំងឺ​៣​ពាន់​នាក់​តែ​មន្ទីរពេទ្យ​មែនទែន​មួយចំនួន​ក្នុង​ក្រុង​បែរជា​ឈប់​ឬ​ក៏​ស្ទាក់ស្ទើរ​​មិន​ចង់​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូណា​ដោយសារ​ខ្វះ​ឧបករណ៍ អត់​សមត្ថភាព​និង​មិន​ចង់​ទទួល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​ផង​៕

​ប្រជាជន​ថៃ​រាប់សែន​នាក់​តាម​ទម្លាប់​ចេញពី​ទីក្រុង​ទៅ​កាន់​បណ្តា​ខេត្ត​និង​រមណីយដ្ឋាន ក្នុងអំឡុងពេល​ឈប់សម្រាក​ចូលឆ្នាំថ្មី ដែល​នង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ស្អែក តែ​ឆ្នាំនេះ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​​អូ​ចា បាន​លើកទឹកចិត្ត​អោយ​ប្រជាជន​នៅផ្ទះ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular