ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ស្រី​ប្រុស​ប្រាំពីរ​នាក់ និង​ថ្នាំញៀន​មួយចំនួន​

1210
ចែករម្លែក
ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ស្រី​ប្រុស​ប្រាំពីរ​នាក់ និង​ថ្នាំញៀន​មួយចំនួន​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ស្រាវជ្រាវ​ឈានដល់​បើក​ការបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ឃាត់​មនុស្ស​ស្រី​ប្រុស​ប្រាំពីរ​នាក់ និង​ថ្នាំញៀន​មួយចំនួនធំ កាលពី​ល្ងាច​ម៉ោង​៥​ថ្ងៃទី​៤ ខែឧសភា​នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្នុង​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ម៉ៅ​ចាន់​ថុ​ន​នាយផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​។​
​ប៉ូលិស​បញ្ជាក់ថា លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន បួន​នាក់ ទី​១.​ឈ្មោះ​លី​ស្រី​ពៅ ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។ ២.​ឈ្មោះ​ណេ ផាន់​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក (​រក្សាទុក​)​។ ៣.​ឈ្មោះ ឡុង ស៊ីរ៉ា​បី​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ ។ ៤.​ឈ្មោះ មាស ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ក្រុម​៥​ភូមិ​ស្វាយប៉ាក​។​ចំណែក​វត្ថុតាង​ដកហូត​មាន​១.​ក្រាម​ព៌​ណស​ថ្លា​ចំនួន​ប្រាំ​មួយកញ្ចប់​។​២.​ថង់​សំរាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​៣.​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​
​ក្នុង​កិច្ចប្រតិបត្តិការ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បា​នប​ន្ត​ចុះ​ត្រួតពិនិត្យ​មួយកន្លែង​ផ្សេងទៀត​ក៏​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​បីនាក់​។​ក្នុងនោះ​១.​ឈ្មោះ ពៅ សំណាង ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​ផ្ទះ​គ្មាន​លេខ ភូមិ​ស្ពាន់​ខ្ពស់ សង្កាត់​គីឡូ​៦ (​ជួញដូរ​)​។​២.​ឈ្មោះ ងួន ពិ​សិទ្ធិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ​របប​កម្មករសំណង ស្នាក់​នៅផ្ទះ​គ្មាន​លេខ ក្រុម​៥ ភូមិ​ឡ​កំបោរ​(​ប្រើប្រាស់​)​។ ៣.​ឈ្មោះ​សូ សុធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​ទី​តាំ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ​(​ប្រើប្រាស់​)​។​វត្ថុតាង​ដកហូត​រួមមាន​​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​៨​កញ្ចប់​តូច​។​
ប៉ូលិស​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​មន​