Home ព័ត៌មានអន្តរជាតិ ផ្ទុះ​ការតវ៉ា...

ផ្ទុះ​ការតវ៉ា​ប្រឆាំង​ការបិទ​ប្រទេស​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប ទោះ​ជា​ករណី​ឆ្លង​កំពុង​កើនឡើង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​៖​ក្រុម​អ្នកប្រឆាំង​ការបិទ​ប្រទេស​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​ចុង​សប្តាហ៍​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ដើម្បី​ជំទាស់​នឹង​វិធានការ​នានា​ដែល​បាន​ដាក់​​ចេញ​ដើម្បី​ទប់ស្កាត់​ការកើនឡើង​ការ​ឆ្លងកូវី​ដ​១៩​។​

​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អឺរ៉ុប​បាន​ឃើញ​ខ្លួន​ឯង​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ការកើនឡើង​ករណី​ឆ្លង​សាជាថ្មី ក្រោយ​កំណត់​ឃើញ​អត្ត​សញ្ញា​កូវី​ដ​១៩​បំលែងខ្លួន​ថ្មីៗ​ជាច្រើន​។​

​ឥឡូវ​នេះ​មាន​ក្តីសង្ឃឹម​ខ្លះៗ​ថា​ទ្វីបអឺរ៉ុប​នឹង​ងាក​ទៅ​រក​ភាពល្អប្រសើរ​វិញ ខណៈ​ការជំរុញ​ចាក់​វ៉ាក់សាំង​កំពុង​បង្កើនល្បឿន​និង​ការ​រឹតត្បិត​ចាប់ផ្តើម​បន្ធូរ​វិញ​បណ្តើរៗ​។​

​ទោះយ៉ាងណា នេះ​មិន​បាន​បញ្ឈប់​ក្រុម​មួយចំនួន​នៅក្នុង​ទីក្រុង​នានា​នៃ​ទ្វីប​អឺរ៉ុប​ពី​ការបង្ហាញ​ការមិនសប្បាយចិត្ត​របស់​ពួកគេ​ចំពោះ​ការរឹត​បន្តឹងកា​រ​បិទ​ប្រទេស​នោះឡើយ​។

​ការតវ៉ា​ទាំងនោះ​បាន​កើត​ឡើង​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ដូចជា​អេ​ស្តូ​នី ហ្វាំង​ឡ​ង់ ដា​ណឺ​ម៉ាក ន័​រវែ​ស អូទ្រីស និង រ៉ូ​ម៉ានី​៕

បាតុករ​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​សេរីភាព​ក្នុង​រដ្ឋធានី​តាល់​លីន​របស់អេ​ស្តូ​នី​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular