Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ខ្លួន​...

បញ្ជូន​ខ្លួន​អតីត​កីឡាប្រដាល់ និង​បក្ខពួក ទៅ​តុលាការ ករណី​ឆក់​ត្រី ក្នុង​បឹង​ពារាំង​

ដោយ​: អង្គរតូច / សៀមរាបៈ អតីត​កីឡាប្រដាល់ លោក សារឹម វ៉ាន់​ថន និង​គូកន​ម្នាក់ទៀត បាន​ត្រូវ​សមត្ថកិច្ច រដ្ឋបាល​ជលផល កសាង​សំ​ណុណ​រឿង បញ្ជូនទៅ​តុលាការ ករណី​ចូល​ឆក់​ត្រី ក្នុង​តំបន់ហាមឃាត់ បឹង​ពារាំង​។​

​របាយការណ៍​រប​ស់ប៉ុ​ស្តិ៍​នគរបាល​សង្កាត់​ជ្រាវ បាន​បង្ហាញថា នៅ​យប់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ជនសង្ស័យ ឈ្មោះ សារឹម វ៉ាន់​ថន និង​ឈ្មោះ សៀ ឆៃ​ណា ដែលជា​សម្លាញ់ នឹង​គ្នា បាន​ផឹកស៊ី​ជុំគ្នា នៅក្នុង​ភូមិ​បុស្ស​ក្រឡាញ់ ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះ ទិ​ត្យ ។ លុះ​ផឹក​ដល់ ម៉ោង​ប្រហែល ២២​និង​៣០​នាទី ក៏​បែកគំនិត​ខ្ចី​ដុំ​ឆក់ ពី​ម្ចាស់ផ្ទះ​ឈ្មោះ ទិ​ត្យ ជិះ​ម៉ូតូ ០២​គ្រឿង គ្នា ០២​នាក់ ចេញទៅ​ឆក់​ត្រី នៅ​ចំណុច​តំបន់ បបុស្ស ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​ជ្រាវ ក្រុង សៀមរាប​។​

​ខណៈពេល​កំពុង​ចាប់ផ្ដើម​ឆក់​ត្រី ត្រូវបាន​កម្លាំង​ប្រជា​សហគមន៍ សង្កាត់​ជ្រាវ ដែល​ប្រចាំការ នៅ​គោលដៅ នោះ​ស្រាប់ ចាប់ខ្លួន​ប្រគល់អោយ សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រាវ ដើម្បី​បញ្ជូនទៅ​ជំនាញ រដ្ឋបាល​ជលផល ដើម្បី​កសាង​នីតិវិធី​។​

​ជនសង្ស័យ​ទាំង ២ នាក់ ដែល​ឃាត់ខ្លួន​មាន​ទី​១ ឈ្មោះ សៀ ឆៃ​ណា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ ជាង​ជួសជុល​កង់​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ ជនសង្ស័យ​ទី​២ ឈ្មោះ សារឹម វ៉ាន់​ថន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ កីឡាករ​ប្រដាល់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ ក្រៅពី​ឃាត់ខ្លួន​កម្លាំង នគរបាល បាន​រឹបអូស សម្ភារ​និង​មធ្យោបាយ សម្រាប់​ប្រព្រឹត្ត​បទល្មើស មួយចំនួន ដូចជា ដុំ​អាំ​ភ្លី​ឆក់ ១​គ្រឿង អាគុយ ១​គ្រឿង ម៉ូតូ​២​គ្រឿង​។​

​លោក គង់ ន​ង្គ​ល ប្រធាន​សហគមន៍ ទេសចរណ៍ធម្មជាតិ បឹង​ពារាំង បានអោយដឹងថាៈ ជនសង្ស័យ​បាន​លួច​ចូល ទៅ​ឆក់​ត្រី​ក្នុង​បឹង​ពារាំង ត្រង់ចំណុច បបុស្ស ដែលជា​តំបន់ ហាមឃាត់ ពិសេស​គឺជា​តំបន់​ត្រី​មេ​ពូជ​។ លោក​បាន​ប្រគល់អោយ​ជំនាញ អនុវត្ត​បន្ត​តាម នីតិវិធី​។​

​ដោយឡែក លោក ពត វណ្ណ​ដេ​ត នាយផ្នែក​រដ្ឋបាល​ជល​ផល​ចុង​ឃ្នៀ​ស បានបញ្ជាក់​តាម ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​១២ ខែមេសា​នេះ​ថា ករណីនេះ លោក​កំពុង​សាកសួរ​បន្ថែម និង​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា​នេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular