Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី ពិនិត្យ​និង​ទទួល​អំណោយ​របស់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ដឹក​មកដល់ រដ្ឋបាល​រាជធានី

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១១ មេសា​នេះ បាន​អញ្ជើញ​ពិនិត្យ និង​ទទួល​អំណោយ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ដឹក​មកដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដើម្បី​យកទៅ​ចែកជូន ប្រជាពលរដ្ឋ បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ដែល​បាន​បិទ​ខ្ទប់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ភូមិដ្ឋាន​កន្លងមក ជាង ១០ ភូមិ ជាង ២ ម៉ឺន​គ្រួសារ ក្នុ​ខណ្ឌ​ចំនួន​៣ មាន​ខណ្ឌ មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​។

​ជាក់ស្ដែង កាលពី​រាត្រី​ថ្ងៃទី​១១ មេសា​នេះ អង្ករ មី ត្រីខ ដែលជា​អំណោយ​របស់ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ដឹក​មកដល់ សាលា​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់​ទៀតហើយ​។​

​គិត​មកដល់​ព្រឹក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​បាន​៣៨៩៨​គ្រួសារ ដែលជា​គ្រួសារ​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​អំណោយ​របស់​សម្ដេច​ទាំង​២ ដែល​បាន​ដឹក​បញ្ជូនមក ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ទុក​ចែកជូន បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​ងាយ​រងគ្រោះ ខណៈដែល អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ខំចិត្ត​បិទ​ខ្ទប់ តំបន់​មួយចំនួន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពិសេស​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រយៈពេល ២ សប្តាហ៍ ព្រោះ​តំបន់ ទាំងនេះ មានការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ខ្លាំង និង​ជា​តំបន់​ដែល​បងប្អូន​កម្មករ កម្មការិនី រោងចក្រ រស់នៅ​ច្រើន ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ រយៈពេល ២ ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក ដែលជា​គ្រួសារ បងប្អូន​កម្មករ កម្មការិនី​រោងចក្រ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ជា​ទិសដៅ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការចែក​ជា​បន្ត បន្ទាប់ ជូន​ឱ្យដល់​គ្រប់​ក្រុមគ្រួសារ ដែល​ត្រូវបាន​បិទ​ខ្ទប់​នេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular