អភិបាល​រាជធានី ពិនិត្យ​និង​ទទួល​អំណោយ​របស់ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ដឹក​មកដល់ រដ្ឋបាល​រាជធានី

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១១ មេសា​នេះ បាន​អញ្ជើញ​ពិនិត្យ និង​ទទួល​អំណោយ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ដឹក​មកដល់ រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ដើម្បី​យកទៅ​ចែកជូន ប្រជាពលរដ្ឋ បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ដែល​បាន​បិទ​ខ្ទប់ ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ភូមិដ្ឋាន​កន្លងមក ជាង ១០ ភូមិ ជាង ២ ម៉ឺន​គ្រួសារ ក្នុ​ខណ្ឌ​ចំនួន​៣ មាន​ខណ្ឌ មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular