Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និមន្ត​ព្រះ​មេគណ​ខេត្ត ធ្វើ​ពិធីបួងសួង​សិរី​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និមន្ត​ព្រះ​មេគណ​ខេត្ត ទាំង ២ គណៈ ព្រះសង្ឃ ធ្វើ​ពិធីបួងសួង សិរី​សួស្តី ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ។ ប៉ុន្តែ​សម្រាប់​ពិធី​នេះ រដ្ឋបាលខេត្ត បាន​រំលឹក​ពី​សេចក្តីណែនាំ លេខ​០០៣/ ២១ ស​ណន ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់ ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ នៅ​ក្នុងឱកាស​ឈប់សម្រាក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃ​ជាតិ ផងដែរ ។​

​ពិធី​បាន​ធ្វើឡើង កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​លោកស្រី ជ័យ ណា​រី​, លោក ខេង ស៊ុ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សហការី​ថ្នាកដឹកនាំ មន្ត្រីរាជការ អាចារ្យ យាយជី តាជី ពុទ្ធបរិស័ទ​មួយចំនួន​តូច បាន​ចូលរួម នា​សាលប្រជុំ​ធំ នៃ​សាលាខេត្ត ។​

​ក្នុង​ពិធី​នោះ ក៏មាន​ចែក​អំណោយ ដល់​អ្នកចូលរួម​ផងដែរ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular