Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​ទៅ​...

ជិះ​ម៉ូតូ​ទៅ​ខ្វារ​ត្រី​ឆ្លូញ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅតាម​ផ្លូវ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ខ្វារ​ត្រី​ឆ្លូញ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅពេល​បុរស​នោះ បាន​កំពុងធ្វើដំណើរ​តាមផ្លូវ នៅ​វាល​ត្រពាំង​កក់ ខាងត្បូង​ភូមិ កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចក់ ចាន់​ធី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​អ្នកស្រុក បានឮ​សម្លេង​ផ្គរ​រន្ទះ ពេល​ខ្យល់​បោកបក់ នាពេល​ភ្ល​ផង​កក់ខែ ។ អ្នកបើក​ត្រាក់ទ័រ ត្រឡប់​ពី​ភ្ជួរស្រែ​មក​ផ្ទះ​វិញ បានឃើញ​ជនរងគ្រោះ ហើយ​ប្រាប់​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច អោយ​ជ្រាប ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleអាជ្ញាធរ​កោះកុង នៅតែ​បន្ត​វាយគង និង​ទូងស្គរ ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​១៩
Next articleខេត្តពោធិសាត់ៈលោក មួង សុភាន់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ជាលើកទី៣ បានចូលខ្លួនមកទទួលការផាកពិន័យចំពោះមុខច្បាប់ ១លានរៀល តាមកំហុសដែលលោកបានប្រព្រឹត្តិ។តាម មាត្រា២២ ក្នុងអនុក្រឹត្យ៣៧ បានចែងថា ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕
- Advertisment -

Most Popular