ខេត្តពោធិសាត់ៈលោក មួង សុភាន់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ជាលើកទី៣ បានចូលខ្លួនមកទទួលការផាកពិន័យចំពោះមុខច្បាប់ ១លានរៀល តាមកំហុសដែលលោកបានប្រព្រឹត្តិ។តាម មាត្រា២២ ក្នុងអនុក្រឹត្យ៣៧ បានចែងថា ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល ទៅ ៥.០០០.០០០រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេល ធ្វើចត្តាឡីស័ក តែមិនបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ៕