អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ធ្លាប់មានការពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារទៅ «ផ្សារស្ទឹងមានជ័យ (ចាស់)» សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងប្រជាពលរដ្ឋ ដែលបានទៅទទួល សេវាសុខភាព នៅបន្ទប់ពិគ្រោះជំងឺ គ្រួសារមហាសែនសុខ មានទីតាំង ស្ថិតនៅ ផ្ទះលេខ ៥០២ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា គួរតែឆាប់ទៅធ្វើតេស្តសុខភាព រកមេរោគកូវីដ-១៩ ជាបន្ទាន់ ព្រោះអ្នក ជំងឺកូវីដ១៩ ធ្លាប់បានទៅដើរផ្សារ ស្ទើររៀងរាល់ថ្ងៃ និងទៅទទួលសេវាសុខភាព នៅទីនោះ។