Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមត្ថកិច្ច​ប្...

សមត្ថកិច្ច​ប្រាប់​ម្ចាស់​កាស៊ីណូ តុង​ហ្វា​ង​ប៉ា​លី​រិ​ន និង​បុគ្គលិក ឲ្យ​អនុវត្តន៍​គោលការណ៍ ណែនាំ ៣​កុំ និង​៣ ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ នៅ​ល្ងាច​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ នេះ បុគ្គលិក​បម្រើការ នៅកាស៊ី​ណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ស្ថិតនៅក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ប្រមូល​ផ្តុំគ្នា រង់ចាំ​បើក​ប្រាក់ខែ​។​

​ចំពោះ​ការប្រមូល​ផ្តុំគ្នា នៅមុខ​កាស៊ីណូ ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចុះ​ធ្វើ​ការអប់រំ និង​បំបែក​ភ្លាមៗ ដោយ​រៀបចំ​ឱ្យមាន គម្លាត​សុវត្ថិភាព ព្រមទាំង​បានធ្វើ​ការណែនាំ ដល់​អ្នកគ្រប់គ្រង​កាស៊ីណូ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ វិធាន​សំខាន់ៗ របស់​ក្រសួង សុខាភិបាល ពិសេស​គោលការណ៍​ណែនាំ ៣​កុំ និង ៣ ការពារ របស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជៀសផុត​ពី​ការ ឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​សូម​ជម្រាបជូន​ថា ករណីនេះ ជាការ​ព្រមាន និង​ណែនាំ ចំពោះ​កាស៊ីណូ តុង​ហ្វា​ង ប៉ា​លី​រិ​ន ដែល​ខ្វះចន្លោះ ក្នុងការ​គ្រប់គ្រង​បុគ្គលិក ដោយ​អនុវត្ត​ខុស ទៅនឹង​គោលការណ៍​គម្លាត សុវត្ថិភាព ដែល​ដាក់ចេញ ដោយ​ក្រសួងសុខាភិបាល ក្នុងករណី​បន្ត​ប្រព្រឹត្ត នូវ​កំហុស​ដដែល ឬ​គោលការណ៍​នាំ​ផ្សេងៗ រដ្ឋបាលខេត្ត នឹង​អនុវត្ត​វិធានការ​ពិន័យ ដោយ​គ្មាន​ការលើកលែង នោះឡើយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular