វ៉ាក់សាំង Sinovac កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​រោគសញ្ញា​កូវី​ដ​១៩​បាន​ពាក់កណ្តាល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង (Bloomberg) ៖ វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​របស់​ក្រុមហ៊ុន Sinovac Biotech Ltd បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​រោគសញ្ញា​កូវី​ដ​១៩​បាន​ពាក់កណ្តាល​នេះ​បើ​​តាម​ការសិក្សា​ដ៏​សំខាន់​មួយ​របស់​ប្រេ​ស៊ីល​។ វា​លើកឡើងថា​ការចាក់​វ៉ាក់សាំង​នេះ​ចំនួន​ពីរដូ​ស​គឺ​មាន​ប្រសិទ្ធភាព​ទា​បជាង​វ៉ាក់សាំង​ដទៃ ដែល​បង្កើតឡើង​ដើម្បី​បង្ក្រាប​ជំងឺ​រាតត្បាត​សព្វថ្ងៃ​។​

​ការសិក្សា ដែល​ចុះផ្សាយ​តាម​អន​ឡាញ​និង​មិនទាន់​ត្រូវបាន​ពិនិត្យ​ឡើងវិញ​ដោយ​អ្នកវិទ្យាសាស្ត្រ​ឯករាជ្យ បានបង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​នឹង​ការឆ្លង​វីរុស​ដ៏​គ្រោះ​​ថ្នាក់​។ គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង CoronaVac វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​លទ្ធផល​នៃ​ការសាកល្បង​ដែលមាន​អ្នកស្ម័គ្រចិត្ត​ចំនួន ៩.៨២៣ នាក់​ចូលរួម បាន​បង្កើន​ការរកឃើញ​ស្រដៀង​គ្នា​នេះ​ពី​ការស្រាវជ្រាវ​ដ៏​ធំ​របស់​ប្រេ​ស៊ីល​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ដែល​រកឃើញ​​អត្រា​ការពារ ៥០ ភាគរយ​ក្នុង​រយៈពេល ១៤ ថ្ងៃ​បន្ទាប់ពី​ការចាក់​ដូសដំបូង​។ ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចិន​មួយ​នេះ​នៅ​ចាញ់​វ៉ាក់សាំង mRNA ពី​ក្រុមហ៊ុន​នានា​រួមមាន Pfizer Inc, BioNTech SE និង Moderna Inc ដែល​បង្ហាញ​ថា​អាច​ការពារ​ការឆ្លង​វីរុស​កូរ៉ូណា​បានប្រហែល ៩៤ ភាគរយ​។​

​ប្រសិទ្ធភាព​ទាប​នេះ​អាច​ជា​ហេតុផល​មួយ​ដែល​មន្ត្រី​ចិន​មួយចំនួន​លើក​ជា​គំនិត​ថា វ៉ាក់សាំង​របស់​ប្រទេស​នេះ​ប្រហែលជា​ត្រូវ​ចាក់​រួមផ្សំ​ជាមួយ​វ៉ាក់សាំង​ផ្សេងទៀត​។​

​យោង​តាម​កាសែត​ញូវយ៉ក​ថែមស៍ លោក​កៅ ហ្វូ ជា​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​ចិន បាន​និយាយថា ជំហាន​ដូចជា​ការផ្លាស់ប្តូរ​បរិ​មាណ​វ៉ាក់សាំង​ដែល​បាន​ផ្តល់​ឱ្យ​រយៈពេល​រវាង​ដូសនី​​មួយៗ​ឬ​ប្រភេទ​នៃ​វ៉ាក់សាំង​ដែល​បាន​ចាក់​គឺជា​មធ្យោបាយ​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​។​

​ក្រោយមក​លោក​បាន​ប្រាប់​កាសែត Global Times ថា ការអត្ថាធិប្បាយ​របស់​លោក​ត្រូវបាន​គេ​យល់ច្រឡំ ហើយ​ថា​ការបង្កើន​ប្រសិទ្ធភាព​វ៉ាក់សាំង​គឺជា​បញ្ហា​ប្រឈម​ជា​សកល​៕

​វ៉ាក់សាំង CoronaVac មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​នឹង​ការឆ្លង​មេរោគ​ដ៏​គ្រោះថ្នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular