កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ចំនួន​៦២​រូប នឹងចូលរួម​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២

1379
ចែករម្លែក
​លោក​ហែម គី​រី និង ទិដ្ឋភាព​ប្រកួត​កន្លងមក​

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុម​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ចំនួន​៦២​នាក់ ដែល​មកពី​៧​រាជធានី​ខេត្ត​និង​ក្រសួងមហាផ្ទៃ បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​នេះ មាន​ក្រុម​កីឡាករ​-​កីឡាការិនី​ហែល​ចំនួន​៦២​នាក់ និង​ថ្នាក់ដឹកនាំ​ព្រមទាំង​គ្រូបង្វឹក​ចំនួន​១៥ ដែល​មកពី​៧​រាជធានី​-​ខេត្ត និង​ក្រសួងមហាផ្ទៃ ដោយ​សរុប​ទាំងអស់​៧៧​នាក់ លើក​១៨​វិញ្ញាសា ក្នុងនោះ​បុរស​១០​វិញ្ញាសា និង​នារី​៨​វិញ្ញាសា​។​

​លោក​បន្ថែមទៀតថា ក្រុម​កីឡាករ​កីឡាការិនី​ហែល​ដែល​មកពី​៧​រាជធានី​ខេត្ត រួមមាន​រាជធានី​ភ្នំពេញ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៨​នាក់ ខេត្តកណ្តាល​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៥​នាក់ ខេត្តកំពង់ចាម​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១៣​នាក់ ខេត្ត​ត្បូងឃ្មុំ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៨​នាក់ ខេត្តព្រៃវែង​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៥​នាក់ ខេត្តកំពត​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៨​នាក់ និង​ខេត្តកោះកុង​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៨​នាក់​។​

​សូមបញ្ជាក់ថា កាលពី​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ប្រភេទ​កីឡាហែលទឹក​ប្រកួត នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន​នាទី​រួម​ខេត្តកំពង់ចាម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម