Home ព័ត៌មានជាតិ សង្គម អ្នក​អភិរក្សៈ...

អ្នក​អភិរក្សៈ សត្វព្រៃ​មិនមែនជា​សត្វ​ចិញ្ចឹម​ទេ !

ដោយៈ ជា សីហៈ​/ ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បានប្រកាស​នៅលើ​បណ្តាញសង្គម របស់ខ្លួន​ថា សត្វព្រៃ​មិនមែនជា​សត្វ​ចិញ្ចឹម​ទេ​។​

​អង្គការ​នេះ​បាន​បន្តថា ការ​រក្សាទុក​សត្វព្រៃ​នៅក្នុង​ផ្ទះ​របស់​អ្នក​គឺជា​អំពើ​ខុសច្បាប់​។​

​អង្គការ​នេះ​ក៏បាន​សង្កត់ធ្ងន់​ទៀតថា ” ទំនាក់ទំនង​រវាង​សត្វព្រៃ មនុស្ស និង​សត្វ​យាម​ផ្ទះ ដូចជា​សុនខ​គឺ​ពិត​ជាមាន​គ្រោះថ្នាក់​។ វា​អាចជា​លទ្ធផល​ក្នុង​ការបង្ក​របួសស្នាម និង​ឆ្លង​រោគ យ៉ាងធ្ងន់ធ្ងរ​។ ហើយ​វា​ក៏​អាច​បណ្តាលអោយ​សត្វព្រៃ​ស្លាប់​ផងដែរ ក៏​ព្រោះតែ​កង្វះ ការ​មើលថែ​និង​របប​អាហារ​មិន​សមស្រប​” ។​

​ប្រភព​ដដែល​បាន​បន្ថែមថា សម្រាប់​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា ស្ថានភាព​ដែល​ល្អ ប្រសើ​បំផុត​គឺ​ត្រូវតែ​រស់នៅក្នុង​ទីជម្រក​ធម្មជាតិ​និង​ទទួលបាន​ការការពារ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular