អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានប្រកាសនៅលើបណ្តាញសង្គម របស់ខ្លួនថា សត្វព្រៃមិនមែនជាសត្វចិញ្ចឹមទេ។ អង្គការនេះបានបន្តថា ការរក្សាទុកសត្វព្រៃនៅក្នុងផ្ទះរបស់អ្នកគឺជាអំពើខុសច្បាប់។ អង្គការនេះក៏បានសង្កត់ធ្ងន់ទៀតថា ” ទំនាក់ទំនងរវាងសត្វព្រៃ មនុស្ស និងសត្វយាមផ្ទះ ដូចជាសុនខគឺពិតជាមានគ្រោះថ្នាក់។ វាអាចជាលទ្ធផលក្នុងការបង្ករបួសស្នាម និងឆ្លងរោគ យ៉ាងធ្ងន់ធ្ងរ។ ហើយវាក៏អាចបណ្តាលអោយសត្វព្រៃស្លាប់ផងដែរ ក៏ព្រោះតែកង្វះ ការមើលថែនិងរបបអាហារមិនសមស្រប” ។