Home ព័ត៌មានជាតិ សង្គម នាយ​ឧ​ត្ត​ម​ស...

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ ផ្តល់​អំណោយ​ដល់​អតីត​កីឡាករ​ជម្រើសជាតិ កម្ពុជា​កាលពី​ទស្សវត្សរ៍​នៃ​ឆ្នាំ ១៩៦០

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ជួបនឹង​ផ្តល់​អំណោយ ដល់​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​កាលពី​ទស្សវត្សរ៍​នៃ​ឆ្នាំ ១៩៦០ ។

​អតីត​កីឡាករ​ទាំងនេះ គឺមាន​ចំនួន ១៩​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ៣០ ម៉ឺន​រៀល ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ខាងមុខ ។

​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​នៅមាន​សុខភាព​មាំមួន​នៅឡើយ តាំងពី​ក្នុងសម័យ សង្គមរាស្ត្រនិយម និង​សម័យ​រដ្ឋ​កម្ពុជា សុទ្ធសឹងតែ​ជា​កីឡាករ​ខ្មែរ ដែល​បាន​ចូលរួមចំណែក ធ្វើ​ពលី​កម្ម លះបង់​ទាំង កំលាំងកាយ និង​កំលាំងចិត្ត ដើម្បី​បុព្វហេតុ​លើកស្ទួយ​វិស័យ កីឡា​ជាតិ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម រហូតដល់​សម័យ​រដ្ឋ​កម្ពុជា​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular