Home ព័ត៌មានជាតិ សន្តិសុខ ឃុំខ្លួន​ស្នង...

ឃុំខ្លួន​ស្នងការរង​នគរបាល​ខេត្តកំពត​ម្នាក់ និង​បក្ខពួក ករណី​ជួញដូរ​គ្រឿងញៀន​ជិត​២​គីឡូក្រាម​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ ស្នងការរង​នគរបាល​ខេត្តកំពត​ម្នាក់ និង​បក្ខពួក​ចំនួន​២​នាក់​ទៀត ត្រូវបាន​តុលាការ​សម្រេច​​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់​ពីបទ «​រក្សាទុក និង​ដឹកជញ្ជូន​គ្រឿងញៀន​» និង​បទ «​សម្អាត​ប្រាក់​»​។​

​គួររំលឹកថា កម្លាំង​នគរបាល​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ដកហូត​ថ្នាំញៀន​ជិត​២​គីឡូក្រាម កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ​​ខា​លែ​ន​ឌែ​ល ម៉​ល (​បឹងកក់​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

មនុស្ស​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​នេះ​មាន​៖ ឈ្មោះ អ៊ឹម ឈួន អាយុ​៥១​ឆ្នាំ (​រូប​អាវ​ក្រហម​) ជា​ស្នងការរង​នគរ​បាល​ខេត្តកំពត ទទួល​ផែន​អគ្គិភ័យ និង​អាវុធជាតិផ្ទុះ​ ​ឈ្មោះ កែវ ទិ​ត្យ​មេសា អាយុ​២១​ឆ្នាំ ​និ​ង ​ឈ្មោះ ហុង គា អាយុ​៦១​ឆ្នាំ​។​

​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច​បានបញ្ជាក់​ទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ជំនាញ ដកហូត​បាន ថ្នាំញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១,៧៣៨.៣៣​ក្រាម​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular