ដោយ:រ៉ាម៉ន/កណ្ដាល: នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកល្វាឯម និងក្រុមការងារ បានធ្វើពិធីសំណេះសំណាលជាមួយតំណាងគ្រូពេទ្យទាំងអស់នៅទូទាំងស្រុកល្វាឯម និងឧបត្ថម្ភថវិកាលើកទឹកចិត្ត ព្រមទាំងកោតសរសើរលើការខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានឧបត្ថម្ភដល់គ្រូពេទ្យ និងបុគ្គលិកនៅតាមមណ្ឌលសុខភាពទាំង១៣ និងមន្ទីរពេទ្យបង្អែកស្រុក ចំនួន ១៨៦នាក់ ក្នុងម្នាក់ៗ ថវិកា ៥០.០០០រៀល។ គ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក និងក្រុមចាក់វ៉ាក់សាំង ៥៥នាក់ ក្នុងម្នាក់ៗ ថវិកា ១០០.០០០រៀល។ មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ២.០០០.០០០រៀល គ្រូពេទ្យដែលចេញទៅបំពេញបេសកកម្ម នៅស្រុកកោះធក្នុងម្នាក់ៗ ២០០.០០០រៀលផងដែរ៕