Home ព័ត៌មានសំខាន់ៗ ប្រមុខ​រដ្ឋាភ...

ប្រមុខ​រដ្ឋាភិបាល កម្ពុជា​-​ឡាវ ឯកភាព​ជំរុញ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​ដឹកនាំ​កម្ពុជា​-​ឡាវ​បាន​ឯកភាព​ជំរុញ​បញ្ចប់​ឱ្យបាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង ជិតស្និទ្ធ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ​និង​វប្បធម៌ ព្រមទាំង​បាន​សម្ដែង​ការពេញចិត្ត​ទៅវិញទៅមក ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដោយ​ឈរលើ​មូលដ្ឋាន​ចំណងមិត្តភាព​ជា​ប្រពៃណី​និង​ភាពជា​អ្នកជិតខាង​ល្អ​។​

​នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បន្ទាប់ពី​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​នា​ព្រឹក​ថ្ងៃទី ១២ ខែមេសា ឆ្នាំ​២០២១​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ក្នុងជំនួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​លោក​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ជ្រើស តាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្ដែង​ការ​ជឿជាក់ថា​ផ្អែកលើ​បទពិសោធន៍​ដ៏​ធំធេង​និង​ភាពជា អ្នកដឹកនាំ​ដ៏​រឹងមាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នឹង​សម្រេចបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កាន់តែ​ល្អប្រសើរ​និង​វិបុលភាព​ជូន​ប្រជាជន​ឡាវ​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បាន​កើនឡើង​ពី​ត្រឹម​១០​លាន​ដុល្លារ​អាម៉េរិក​នៅក្នុង​ឆ្នាំ​២០១៩ រហូតដល់​១០៤​លាន ដុល្លា​អាម៉េរិក​នៅក្នុង​ឆ្នាំ​២០២០ ។ ដើម្បី​ជំរុញ​ការវិនិ យោគ​នៅក្នុង​ប្រទេស​ទាំងពីរ​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ការចរចា​លើ​“​កិច្ចព្រមព្រៀង​ស្តីពី​ការចៀ សវាង​ការយកពន្ធ​ត្រួតគ្នា​” ។

​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹង​ទៀតថា​ចំពោះ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវ​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ ។ នាយករដ្ឋមន្ត្រី​ឡាវ​បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​រាជ រដ្ឋាភិបាល​កម្ពុជា​ដែល​បានផ្ដល់​ជំនួយ​ម៉ាស​ចំនួន​២​លាន​និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន ដើម្បី​រួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឡាវ​។


ប្រមុខ​រដ្ឋា​ផិ​បាល​នស​ប្រទេស​ទាំងពីរ​បានបញ្ជាក់​ពី​សារៈសំខាន់​ក្នុងការ​ពង្រឹង​កិច្ចសហការ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​និង​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន​នៃជំងឺ​នេះ ។​ ក្រៅពី​សហប្រតិបត្តិការ​ទ្វេភាគី​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​គំនិត​និង​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​នានា​។​សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ​ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។ នៅក្នុង​ជំនួប​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ មក​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា ។ ដូចគ្នានេះដែរ​លោកនាយ​ក​រដ្ឋមន្ត្រី​ឡាវ ផន​ខាំ វី​ផា​វ៉ាន់ ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តាម​ពេលវេលា​សមស្រប​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និង ព្រះបាទសម្តេច ព្រះបរមរាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
Next articleសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រាឡាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
- Advertisment -

Most Popular