Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​ជន​មិន​ស្គាល់មុខ បាន​ប៉ុនប៉ង​បាញ់ប្រហារ​ជីវិត

ដោយៈ អូរ​ស្មាច់/ឧ​ត្ត​រ​មាន​ជ័​យៈ ក្រុម​ជន​មិន​ស្គាល់មុខ បាន​ជិះ​រថយន្ត​មួយគ្រឿង មាន​គ្នា​ចំនួន ៦ នាក់ ( ស្លៀកពាក់​ឯកសណ្ឋាន​ជា​សមត្ថកិច្ច ) បាន​បាញ់ប្រហារ មកលើ បុរសរងគ្រោះ ចំនួន ៣ គ្រាប់ ដោយ ១ គ្រាប់ ត្រូវចំ​ត្រកៀក​ខាងស្តាំ ធ្លា​យមក​ភ្លៅ ខាងស្តាំ រងរបួស​ធ្ងន់ នៅពេល​បុរស​នោះ បាន​កំពុង​ជិះ​ម៉ូតូ ត្រឡប់មកផ្ទះ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ព្រំប្រទល់​រវាង​ភូមិ​អូរ​ស្រម៉រ និង​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​ប្រភពពី​បុរសរងគ្រោះ ឈ្មោះ ប៊ិ​ត បឿន អាយុ ៣៤ ឆ្នាំ មាន​ស្រុកកំណើត ភូមិ​កោះ​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ បានមក​ស្នាក់នៅ និង​រក​ស៊ឺ​ទិញ​លក់​ត្រី នៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្ក​ង់​វែង​។ ក្រោយពី​មកលេង​ផ្ទះ មិត្ត​ភ័ក្ត្រ នៅ​ទីរួមស្រុក​អន្លង់វែង គាត់​បាន​ជិះ​ម៉ូតូ ម្នាក់ឯង ត្រឡប់មកផ្ទះ​វិញ ។
​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ ក្រហម (​មិន​ចាំ​លេខ​) ជិះ​គ្នា​ចំនួន​៦​នាក់ (​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សមត្ថកិច្ច​) បាន​កៀរ​ម៉ូតូ​របស់គាត់ ឱ្យ​ធ្លាក់ចូល​ប្រឡាយ​ផ្លូវ ហើយ​ក្រុម​ជនបង្ករ បាន​បាញ់​អាវុធ ធុន AK47 មកលើ​ខ្លួន ជា​ជនរងគ្រោះ ចំនួន ៣ គ្រាប់ បណ្តាលអោយ​ចំ​ភ្លៅ​ខាងស្តាំ ចំនួន ១ គ្រាប់​។ ក្រោយពី​បាញ់​រួចមក ក្រុម​ជនបង្ករ បាន​និយាយប្រាប់​គ្នា​ថា បាញ់​ច្រឡំ​មនុស្ស​ហើយ រួចហើយ ក៏បាន​បើករថយន្ត គេច​ចេញពី​កន្លែងកើតហេតុ​ភ្លាម​ទៅ​។​

​រីឯ​ចំណែក​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង ដោយ​ស្ថានភាព​ជនរងគ្រោះ មាន​របួសធ្ងន់ មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​បាន​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ ខេត្តសៀមរាប​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular