Home ព័ត៌មានសំខាន់ៗ សម្ដេច​តេ​ជោ ...

សម្ដេច​តេ​ជោ ហ៊ុន សែន បកស្រាយ​ពី​ចេតនា​អាក្រក់​របស់​​ជន​ក្បត់ជាតិ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​មក​ដណ្ដើម​ចាក់​វ៉ាក់សាំង

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​បាន​បកស្រាយ​បក​ពី​ល្បិច​ដ៏​អាក្រក់​របស់​ពូជ​ក្បត់ជាតិ​ក្នុង​ការជំរុញឱ្យ​ប្រជា ជន​មក​ដណ្ដើម​ចាក់​វ៉ាក់សាំង​ក្នុងពេល​តែមួយ​ក្នុង ខណៈ​រាជរដ្ឋាភិបាល​កំពុងដំណើរកា​រ​ចាក់​តាម​ផែនការ​មេនោះ​។​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី សម រង្ស៊ី បាន​ចេញមុខ​ធ្វើជា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ចិន​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ចេតនា​អាក្រក់​មួយ​ជំរុញ​ពលរដ្ឋ​ដណ្តើម​គ្នា​ចាក់​វ៉ាក់សាំង​ខណៈ​រាជ រដ្ឋាភិបាល​មិនទាន់​វ៉ាក់សាំង​គ្រប់គ្រាន់​នៅ ឡើយ​។​

​ក្នុង​សារ​ជា​សំឡេង​នា​យប់​ថ្ងៃទី​១១​ឈានចូល​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០២១​ជូន​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា​កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ ២០២១ ពេលដែល​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ពេលនោះ​សម្តេច​បាន​គិតថា​ពេលវេលា​នេះ​គឺ​ពួកវា​នឹង​រារាំង​ការចាក់​វ៉ាក់សាំង​ប៉ុន្តែ​នៅពេល​ដល់​វេលា​មួយ​ពួកវា​នឹង​ជំរុញ​ឱ្យ​ប្រជាជន​ទៅ ដណ្ដើម​វ៉ាក់សាំង ។ សម្ដេច​បន្តថា​ថ្ងៃនេះ​ពិតប្រាកដ​ណាស់​ពី​ការ​បំផុសបំផុល​មិនឱ្យ​ប្រជាជន​ទទួល​វ៉ាក់សាំង​ហើយ​ឃោសនា​ថា​វ៉ាក់សាំង​ចិន​ជា​វ៉ាក់សាំង​ដើម្បី​សម្លាប់​ប្រជា ជន​ថ្ងៃនេះ​វា​បែរជា​សរសើរ​វ៉ាក់សាំង​របស់​ចិន ។ នេះ​ជា​វិធី​រុញ​ទូក​បណ្ដោយ​ទឹក​មិនមែន​ដើម្បី​សេចក្ដីសុខ​របស់​ប្រជាជន​ទេ​ក៏ប៉ុន្តែ​ជា​គោលបំណង​ធំ​បំផុត​របស់​ពួកវា​គឺ​ជំរុញ ឱ្យ​ប្រជាជន​មក​ដណ្ដើម​វ៉ាក់សាំង​ក្នុងពេលដែល​យើង​មាន​វ៉ាក់សាំង​មិន​គ្រប់ ។​

សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្តថា​ចំណុច​នេះ​ជា​ចំណុច​ដែល​សម្តេច​បាន​វិភាគ​តាំងពី​ជាង​មួយខែ​មុន​ថា​អាចោរ​ចង្រៃ​នេះ​ច្បាស់​ជា​ចេញមក​តាម​ទិសដៅ​ហ្នឹង ហើយ​ឥឡូវនេះ​គឺ​ពិតប្រាកដ​ណាស់​គឺ​ចេញមក​តាម​ទិសដៅ​ហ្នឹង​មែន ។ ដូច្នេះ​ទាមទារ​ឱ្យ​យើង​អនុវត្តន៍​នូវ​ផែនការមេ​របស់​យើង​ជាក់លាក់ ។ សម្ដេច​បន្តថា​គោលបំណង របស់​វា​ឱ្យ​ចាក់​វ៉ាក់សាំង​ចិន​មិនមែនជា​គោលបំណង​ដែល​វា​មាន​ពិតប្រាកដ​ក្នុង​ចិត្ត​នោះទេ ក៏ប៉ុន្តែ​ជា​គោលបំណង​ជំរុញ​ឱ្យ​ប្រជាជន​មក​ដណ្ដើម​វ៉ាក់សាំង​ក្នុងពេលដែល​វ៉ា​ក់ សាំង​របស់​យើង​មាន​មិន​គ្រប់ ។ យើង​ដឹង​ហើយ​ថា​យើង​ត្រូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចំនួន ១០ លាន​នាក់​យ៉ាងតិច​ដែល​ត្រូវការ​២០​លាន​ដូ​ស ។​គ្រាន់តែ​ការចាក់​កុំ​ថា ឡើយ​ការផ្គត់ផ្គង់​វ៉ាក់សាំង​សូម្បីតែ​សមត្ថភាព​នៃ​ការចាក់​វ៉ាក់សាំង​ក្នុង​មួយខែ​យើង​អាច​ចាក់​វ៉ាក់សាំង​បានត្រឹមតែ ១ លាន​ដូ​ស​តែប៉ុណ្ណោះ ។ ដូច្នេះ​យើង​ត្រូវការ​ជិត​២០​ខែ ទើប​ចាក់​អស់​ចំនួន​វ៉ាក់សាំង​បើសិនជា​យើង​មាន​វ៉ាក់សាំង​គ្រប់​២០​លាន​ដូ​ស ។ ប៉ុន្តែ​ពួកវា​បែរជា​ជំរុញ​ប្រជាជន​ដែល​មិនមែនជា​បំណងល្អ​របស់​ពួកវា​ទេ​តែ​ទិសដៅ​របស់​ពួក វា​គឺមាន​ចំណុច​ផ្សេង​គឺ​ត្រង់​ថា ជំ​រុញឱ្យ​ប្រជាជន​មក​ទទួល​វ៉ាក់សាំង​ក្នុងពេល​តែមួយ​ដែលជា​ចំណុច​អាក្រក់​នៃ​ពូជ​ក្បត់ជាតិ​មួយ​នេះ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ចេតនា​មុននេះ​បំផុស​ឱ្យ​មនុស្ស​ដោយ​ខ្លួន​វា​ផ្ទាល់​និង​មនុស្ស​របស់​វា​បែរជា​ចាត់ទុកថា​វ៉ាក់សាំង​ចិន​គឺ​សម្រាប់​យកមក​សម្លាប់​ប្រជា ជន​ថ្ងៃនេះ​វា​សរសើរ​វ៉ាក់សាំង​ចិន​មិនមែនជា​បំណងល្អ​របស់​វា​ទេ​គោលដៅ​គឺ​នៅ​ម្ខាង​ទៀត​គឺ​ការដណ្ដើម​វ៉ាក់សាំង​របស់​ប្រជាជន​ក្នុងពេលដែល​យើង​មិនមាន​វ៉ាក់សាំង​គ្រប់ គ្រាន់ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់ថា​៖«​ដូច្នេះ​ថ្ងៃនេះ​ល្បិច​បានចេញ​មកហើយ​អ្វីដែល​ខ្ញុំ​បាន​ព្យាករណ៍​កាលពី​ជាង​មួយខែ​មុន គឺ​បានច្បាស់លាស់​ថា ចាប់ផ្ដើម​ពី​កា​រារាំង នឹង​រុញឱ្យ​ប្រជាជន​មក​ទទួល​វ៉ាក់សាំង​តែម្ដង​ដែល​យុទ្ធសាស្ត្រ​នេះ​វា​មិនអាច​រំលង​ទៅលើ​ភ្នែក​របស់​ហ៊ុន សែន ដែល​បាន​វាយតម្លៃ​គ្រប់​ជំ​ហ៊ាន​ដ៏​អាក្រក់​របស់​ពួកអ្នកឯង »​។
​សម្ដេច​តេ​ជោ​ក៏បាន​ស្នើឱ្យ​ប្រជាជន​យើង​នឹងនរ​ចិត្ត​រាជរដ្ឋាភិបាល​នឹង​ចាក់​ជូនទៅ​តាម​លំដាប់​អាទិភាព​នៅពេលដែល​វ៉ាក់សាំង​មកដល់​យើង​នឹង​ពិនិត្យ​ក្រុម​ណា​ដែល​ត្រូវចាក់​មុន​ក្រុម​ណា​ដែល​ត្រូ​ចាក់​ក្រោយ​ហើយ​យើង​ក៏មាន​ការ បែងចែក​ប្រភេទអាយុ​៥៩ឆ្នាំ​ចុះ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​អាយុ​ពី​១៨​ឆ្នាំ​ឡើងលើ​ទទួល​ស៊ី​ណូ​វ៉ា​ក់​អាយុ​៦០ឆ្នាំ​ឡើងលើ​ទទួល​វ៉ាក់សាំង​ប្រភេទ​អា​ស្ត្រា​ហ្សេ​នី​កា។នេះ​ជា​ផែនការមេ​ដែល​ប្រជាជន​មិនត្រូវ​ជ្រួលច្របល់​មក​ទទួលយក​វ៉ាក់សាំង ​នោះទេ​។ ដូច្នេះ​យើង​នូវតែ​ដំណើរការ ចាក់​វ៉ាក់សាំង​ទៅតាម​ការគ្រោងទុក​និង​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​ដែល​យើង​នឹង​ទទួល​វ៉ាក់សាំង​នៅក្នុង​ឆ្នាំនេះ​នឹង​ជា​បន្តបន្ទាប់​ទៅទៀត​រហូតដល់​ទទួល​គ្រប់​តាម​ផែនការ​របស់យើង​។ជាងនេះទៀត​ប្រជាជន​ក៏​មិនត្រូវ​សម្រុក​មក​ទីកន្លែង​ដែល​គ្មាន​ការរៀបរយ​នោះដែរ​។​ដូច្នេះ​ស្នើ​មន្ត្រី​ការងារ​ចាក់​វ៉ាក់សាំ ង​បន្ត​ដំណើរការ​ទៅតាម​ការគ្រោងទុក​នៃ​ផែនការ​មេ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular