ការសិក្សា​រកឃើញថា កូ​វីដ​បំ​លែងខ្លួន​របស់​អាហ្វ្រិក​ខាងត្បូង​អាច​ជ្រែក​ទម្លុះ​វ៉ាក់សាំង​ហ្វាយ​ហ្សឺ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការសិក្សា​មួយ​បាន​រកឃើញថា កូវី​ដ​១៩​បំលែងខ្លួន​របស់​អាហ្វ្រិក​ខាងត្បូង​អាច “​ជ្រែក​ទម្លុះ​” វ៉ាក់សាំង​ហ្វាយ​ហ្សឺ (Pfizer) ។​នេះ​យោង​តាម​វេបសាយ​ដេលី​មែល​​សរសេរ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​មេសា​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ពិនិត្យ​លើ​មនុស្ស ៤០០ នាក់​ដែល​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​យ៉ាងហោចណាស់​១៤ ថ្ងៃ​បន្ទាប់ពី​ទទួល​វ៉ាក់សាំង​មួយ​ឬ​ពី​រដូស ហើយ ៤០០ នាក់​ទៀត ដែល​តេស្តិ៍​វិជ្ជមាន​ដោយ​គ្មាន​វ៉ាក់សាំង​។​

​វីរុ​សបំលែងខ្លួន​នេះ​មានប្រេ​វ៉ាឡង់​ខ្ពស់ជាង​៨​ដង​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហ្វាយ​ហ្សឺ​ពី​រដូស​ធៀប​នឹង​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​សោះ​។ មេរោគ​បំលែងខ្លួន​ត្រូវបាន​រកឃើញ​ចំនួ​ន ៥,៤​ភាគរយ​​ចំពោះ​មនុស្ស​ដែល​បាន​ចាក់​ពី​រដូស ប៉ុន្តែ ០,៧ ភាគរយ​ចំពោះ​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ធ្វើកា​រលើ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​តែ​ល​អាល់​វីវ​បាន​និយាយថា លទ្ធផល​របស់​ពួកគេ​បានបង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​ចំពោះកូ​វីដ​បំលែងខ្លួន​របស់​​អាហ្វ្រិក​ខាងត្បូង​ធៀប​នឹង​វីរុស​កូរ៉ូណា​ដើមនិ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​របស់អ​ង់​គ្លេស​។​

​វីរុ​សបំលែងខ្លួន​រប​ស់​អាហ្វ្រិក​ខាងត្បូង​ហៅថា B.1.351 មាន​ការផ្លាស់ប្តូរ​ដ៏​សំខាន់​លើ​ស្ពៃ​ប្រូតេអ៊ីន ដែល​អ្នកវិទ្យាសាស្ត្រ​បារម្ភ​ខ្លាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ពិបាក​ក្នុង​ការ​ស្គាល់​មេរោគ​។​

​ការបំលែង​ទាំងនេះ​បើកទ្វារ​ឱ្យ​មេរោគ​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង ដែល​បង្វឹក​រាងកាយ​ឱ្យ​រក​ឃើញ​ស្ពៃ​ប្រូតេអ៊ីន​ឬ​ភាពស៊ាំ​ធម្មជាតិ​ពី​ការឆ្លង​វីរុស​មុន​។​

​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​តែ​ល​អាល់​វីវ​ឈ្មោះ អេ​ឌី ស្ទឺន និយាយថា​”​យើង​បាន​រកឃើញ​អត្រា​ខ្ពស់​នៃ​សមាមាត្រ​នៃ​វីរុ​សបំលែងខ្លួន​រប​ស់​អាហ្វ្រិក​ខាងត្បូង​ក្នុងចំណោម​មនុស្ស​ដែល​បាន​​ចាក់​វ៉ាក់សាំង​ដូ​សទីពី​រធៀប​ទៅ​នឹង​ក្រុម​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។ នេះ​មានន័យថា​វីរុ​សបំលែងខ្លួន​រប​ស់​អាហ្វ្រិក​ខាងត្បូង​អាច​ទម្លុះ​ខែល​ការពារ​របស់​វ៉ាក់សាំង​ដល់​កម្រិត​មួយចំនួន​”៕

​វីរុ​សបំលែងខ្លួន​រប​ស់​អាហ្វ្រិក​ខាងត្បូង​ហៅថា B.1.351 មាន​ការផ្លាស់ប្តូរ​ដ៏​សំខាន់​លើ​ស្ពៃ​ប្រូតេអ៊ីន ដែល​អ្នកវិទ្យាសាស្ត្រ​បារម្ភ​ខ្លាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ពិបាក​ក្នុង​ការ​ស្គាល់​វីរុស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular