ប្រែសម្រួល : កញ្ញាដាលីស ៖ ទិន្នន័យពីក្រសួងសុខាភិបាលបានបង្ហាញនៅថ្ងៃចន្ទទី១២ មេសាថា ឥណ្ឌាបានរាយការណ៍ករណីឆ្លងកូវីដចំនួន ១៦៨.៩១២ នាក់ក្នុងរយៈពេលត្រឹមមួយយប់ដោយវ៉ាប្រេស៊ីលក្លាយជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេទី ២ នៅទូទាំងពិភពលោកដោយសារជំងឺរាតត្បាតនេះ។
យោងតាមទិន្នន័យដែលចងក្រោយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចំនួនអ្នកឆ្លងកូវីដសរុបនៅឥណ្ឌាបានឈានដល់ ១៣,៥៣ លានករណី ដោយវ៉ាប្រេស៊ីលដែលមានចំនួន ១៣,៤៥ លានករណី។ សហរដ្ឋអាម៉េរិកនាំមុខគេដោយមានឆ្លងសរុប ៣១,២ លានករណី។
ទិន្នន័យបានបង្ហាញថា អ្នកស្លាប់ក្នុងប្រទេសឥណ្ឌាក្នុងពេលត្រឹមមួយយប់មានចំនួន ៩០៤ នាក់ ដោយសរុបគឺស្លាប់ ១៧០.១៧៩ នាក់។
ប្រេស៊ីលមិនទាន់បានរាយការណ៍អំពីចំនួនអ្នកស្លាប់នៅថ្ងៃចន្ទនេះនៅឡើយទេ។
យោងតាមទិន្នន័យពីក្រសួងសុខាភិបាលរបស់ឥណ្ឌាបានឱ្យដឹងថារហូតមកទល់ពេលនេះ ឥណ្ឌាបានចាក់ថ្នាំបង្ការចំនួន ១០៤,៥ លានដូស។
បន្ទាប់ពីរាយការណ៍ករណីឆ្លងកើនឡើងជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនខែនៅដើមឆ្នាំនេះ ប្រទេសអាស៊ីខាងត្បូងមួយនេះឥឡូវកំពុងតែប្រឈមមុខនឹងវិបត្តិសុខភាពខណៈរលកទីពីរដ៏សាហាវបានបណ្តាលឱ្យអ្នកជំងឺជោរជន់ពេញមន្ទីរពេទ្យ បង្កឱ្យមានកង្វះការផ្គត់ផ្គង់វ៉ាក់សាំង និងបង្ខំឱ្យរដ្ឋមួយចំនួនបិទផ្នែកជាច្រើន៕
ចំនួនអ្នកស្លាប់នៅឥណ្ឌាក្នុងរយៈពេល២៤ម៉ោងចុងក្រោយគឺ ៩០៤ នាក់និងឆ្លង ១៦៨.៩១២ នាក់