Home ព័ត៌មានសំខាន់ៗ អំពាវនាវ​ដល់​...

អំពាវនាវ​ដល់​អ្នកលក់​ដូរ​ជាពិសេស​អ្នកលក់​ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នៅ​បេនឡាន​ផ្សារ​ច្បារអំពៅ និង ផ្សារ​ច្បារអំពៅ ទៅធ្វើ​តេស្ត​កូ​វីដ​១៩

ដោយៈ​សុផល​/​ភ្នំពេញៈ​យោងតាម​សេចក្តីជូនដំណឹង​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​នា​ល្ងាច​ថ្ងៃទី​១២​មេសា​បានឱ្យដឹងថា​អ្នក ជំងឺ​កូ​វីដ​១៩​ម្នាក់ ជា​អ្នកលក់​ត្រី​បាន​ទៅ​ទទួល​ទិញ​ត្រី នៅ​បេនឡាន​ផ្សារ​ច្បារអំពៅ ជា​រៀងរាល់ថ្ងៃ​រហូតដល់​ថ្ងៃ​ធ្លាក់ខ្លួន​ឈឺ ដើម្បី​យកទៅលក់​បន្ត​នៅ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា​ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី ១០ ខែមេសា ។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលជា​អ្នកលក់ដូរ (​ជាពិសេស​អ្នកលក់​ត្រី​) និង​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ តាម​វិធាន​សុខាភិបាល​រាប់​ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ទៅ​ទីកន្លែង​នោះ​នៅ​ថ្ងៃ​ឬ​ក្រោយ​ថ្ងៃ​អ្នកជំងឺ​បាន​ទៅ​។​ករណី​បើ​បងប្អូន​ណា​មាន​រោគសញ្ញា​ដូចជា​គ្រុនក្ដៅ​ក្អក កណ្ដាស់ ឈឺបំពង់ក​ឬ​ដកដង្ហើម​ខ្លីៗ​ឬ​សង្ស័យ​សូមមេត្តា​ប្រញាប់​ទៅធ្វើ តេស្ត​រក​មេរោគ​កូ​វីដ​១៩​។​

​កន្លែង​ធ្វើតេស្ត​មាននៅ នៅ​វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម មន្ទីរពេទ្យ​ខ្មែរ សូ​វៀត សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុង​ភូមិ​តា​ងួន​ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​(​ក្រោយ​ផ្សារ ស៊ិន ជូ​រី បណ្តោះអាសន្ន​)​និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា​ឱ្យបាន​លឿន​តាម​ដែល​អាច ធ្វើបាន​ហើយ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ ១១៥៕​សរន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular