ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា​ការងារ​បង់ពន្ធ​ចំពោះ​អ្នក​ជាប់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ទាំងអស់​ដែល​គោរព​បទ​ប្ប​ញ្ញ​តិ ស្តីពី​ពន្ធដារ​និង​ត្រូវអនុវត្ត​ឲ្យ​បាន​ទៀងទាត់ ពិតជា​សំខាន់​ណាស់ ព្រោះថា​ការចូលរួម​បង់ពន្ធ​របស់លោក​អ្នក ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ទាំងមូល​។​
​លោក​សុង​កុសល​ប្រធានការិយាល័យ​ចាត់ចែង​លិខិត​ប្រកាស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ជា​ពន្ធ​ត្រូវ​បង់​ប្រចាំខែ​ដែល​ល​បានកំណត់​បៀវត្ស​លើ​រូបវ័ន្ត​បុគ្គល​បានទទួល​នៅក្នុង​ក្របខណ្ឌ​បំពេញការងារ​ក្នុងនោះ​រូបវ័ន្ត​បុគ្គល​និវាស​ន​ជន​នៅ​កម្ពុជា​គឺ​ត្រូវ​ជាប់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​គ្រប់​ប្រភព ទាំង​ប្រភព​នៅ​កម្ពុជា និង​ប្រភព​បរទេស ក្នុងករណី​រូបវ័ន្ត​បុគ្គល​ត្រូវ​តែងតាំង ឬ​បំពេញការងារ​នៅក្រៅ​ប្រទេស​។

​ដោយឡែក​អ​និវាស​ន​ជនកម្ពុជា​ក៏ត្រូវ​ជាប់ពន្ធ​នៅ​កម្ពុជា​ផងដែរ​ប្រសិន​រូបវ័ន្ត​បុគ្គល​នោះ​មាន​សកម្មភាព​បំពេញការងារ​ដើម្បី​ទទួលបាន​ប្រាក់​បៀរ​វត្ស​។ ចំពោះ​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ លោក​ឲ្យ​ដឹង​ទៀតថា និយោជក​ត្រូវមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ ទោះបី​និយោជក​បើកប្រាក់​បៀរ​វត្ស​ប្រចាំ​អាទិត្យ​ឬ​ពាក់កណ្តាល​ខែ​ក្នុងនោះ​ទូរលេខ​ប្រាក់​បៀរ​វត្ស​ដែល​បំពេញបាន​ក្នុង​មួយខែ​គឺ​ត្រូវ​បូក​បញ្ចូល​គ្នា ហើយ​ប្រកាស​មក​រដ្ឋបាល​សារពើរ​ពន្ធ​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​២០ នៃ​ខែ​បន្ទាប់​។ ដូច្នេះ​និយោជក​ឬ​អង្គភាព​ស្ថាប័ន​អ្នក​កាន់​បញ្ជី​កា​រលើ​ប្រាក់​បៀរ​វត្ស​ទាំងអស់​សូម​គោរព​បទ​ប្ប​ញ្ញ​តិ​ស្តីពី​ពន្ធដារ​ដើម្បី​ចៀសវាង​ការពិន័យ​ផ្សេងៗ​។​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​កន្លងទៅនេះ​បានប្រកាស​ណែនាំ​នៃ​ការអនុវត្តន៍​អត្រាពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ថ្មី​លើ​ការអនុវត្តន៍​អត្រាកំណើន​តាម​ថ្នាក់​ថ្មី​ចំពោះ​សហគ្រាស​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​ស្ថាប័នរដ្ឋ​និង​អង្គភាព​នានា​ដែលមាន​កាតព្វកិច្ច​កាត់​ទុក​និង​បង់ពន្ធ​លើ​ប្រាក់​បៀរ​វត្ស ដែល​ត្រូវ​អនុវត្តន៍​អត្រាកំណើន​តាម​ថ្នាក់​ថ្មី ក្នុងនោះ​ចំពោះ​បៀរ​វត្ស​ជាប់ពន្ធ​ប្រចាំខែ​ដោយ​ប្រាក់​បៀរ​វត្ស​ចាប់ពី ១.៣០០.០០០​រៀល ដល់​២.០០០.០០០​មាន​អត្រាពន្ធ​៥​ភាគរយ​,​បៀរ​វត្ស​ពី​២.០០០.០០០​រៀល​ដល់​៨.៥០០.០០១​រៀល​អត្រា​១០​ភាគរយ និង​ពី ៨.៥០០.០០១​រៀល ដល់ ១២.០០០.០០០​រៀល អត្រាពន្ធ ១៥​ភាគរយ និង​លើសពី ១២.៥០០.០០០ រៀល គឺមាន​អត្រា​ប្រាក់ ២០​ភាគរយ​៕​.mara