​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ឡេវឡៃ​

​គុណសព្ទ​

( ស​. ហ្លេវហ្លៃ អ​. ថ​. ហ្លេ៎វហ្លៃ៎ ) ដែល​យកជាការ​ពុំបាន​; ផ្ដេសផ្ដាស​; សាបរលាប​, ឥត​តម្លៃ​
​សម្ដី​ឡេវឡៃ​, មនុស្ស​ឡេវឡៃ ( ប្រើ​ជា ហ្លេវហ្លៃ ក៏មាន​; ម​. ប្រ​. ) ។​

​ឡកឡាយ​

​កិរិយាសព្ទ​

​និយាយ​ឡក​ដោយ​ពាក្យ​លែបខាយ​ឬ​និយាយ​ឡក​ឲ្យ​រឿយៗ​
​ឡកឡាយ​ឲ្យ​ដឹងខ្លួន​, និយាយ​ឡកឡាយ ។​

​ឡង់​

​នាមសព្ទ​

​តាំងយូ​ក្រដាស​តូច​សាច់​រឹង​រាង​ខុប​ក្រឡូម​សម្រាប់​ថ្វាយ​អ្នកតា ( របស់​ចិន​យួន )
​បន់អ្នកតា​ថ្វាយ​ឡង់​, រូប​អ្នកតា​បាំង​ឡង់ ។​

​ឡងៗ​

ឧទានសព្ទ​

( ព​. សា​. ) ពាក្យ​សម្រាប់​ក្មេង​យកដៃ​ស្ទាបអង្អែល​គូទ​គោ​ឬ​ក្របី លោម​ឲ្យ​កង​កន្ទុយ​ឡើង​
​ឡងៗ​កង​កន្ទុយ​! . . . ។​

​ឡប់ឡែ​

​នាមសព្ទ​

( ស​. ហ្ល​ប អ​. ថ​. ហ្លុ​ប “​គេច​, មិន​ឲ្យ​ចួប​; បំបាំង​; កំបាំង​; ជិត​, បិទ​ជិត​”+ លេ អ​. ថ​. ល៉ែ “​មើល​, រមិលមើល​” ) របាំង​បញ្ឈរ​ដាក់​បាំង​មាត់ទ្វារ​ជាដើម​មិន​ឲ្យ​ក្រឡេក​មើលឃើញ​ទៅក្នុង​ឬ​ទៅ​ក្រៅ​
​ឡប់ឡែ​បាំង​មាត់ទ្វារ​, អង្គុយ​ក្នុង​ឡប់ឡែ ។​