រកឃើញ​អ្នក​កើត​កូ​វីដ​១៩​ម្នាក់ ធ្លាប់​ទៅ​ផ្សារ​ទំនើប​ម៉ាក្រូ នៅ​ថ្ងៃទី​៤ ខែមេសា​

​ដោយៈ សុផល / ភ្នំពេញៈ អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅ​ល្ងាច​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ នេះ បាន​ជូនដំណឹង​ថា អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ធ្លាប់បាន​ទៅ​ផ្សារ​ទំនើប​ម៉ាក្រូ នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ ។​

​អនុគណៈកម្មការ​ស្រាវជ្រាវ ជំងឺ​កូ​វីដ​១៩ បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ធ្លាប់​ទៅ​ផ្សារ​ទំនើប​ម៉ាក្រូ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ ប្រសិនបើ​មាន​អាកា​រៈ មិន​ស្រួលខ្លួន ឬ​លេចចេញ​រោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​។​

​ទីតាំង​សម្រាប់​ធ្វើតេស្ដ មាននៅ​វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​, មណ្ឌល​សុខភាព ចាក់អង្រែ​ក្រោម​, មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) និង​មន្ទីរពេទ្យបង្អែក នៅតាម​បណ្តា​ខេត្ត​នានា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular