Home ព័ត៌មានសំខាន់ៗ ធនាគារជាតិ នៃ...

ធនាគារជាតិ នៃ​កម្ពុជា ចេញ​គោលការណ៍​ណែនាំ ៣ ចំណុច ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អនុវត្ត ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩

ដោយៈ ទេព មង្គល / ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្ដីណែនាំ ឲ្យ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អនុវត្ត នូវ​គោលការណ៍ ៣ ចំណុច​សំខាន់ៗ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម​សេចក្ដីណែនាំ​របស់ ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថាៈ ក្នុង​គោលបំណង​ចូលរួម​សហការ អនុវត្ត​វិធានការ របស់​ក្រសួងសុខាភិបាល និង​វិធាន​ការបិទ​ខ្ទប់ តាម​តំបន់ ដែលមាន​ការរីក​រាល​ដាល​ខ្លាំង នៃ​ជំងឺ​កូ​វីដ​១៩ ធនាគារជាតិ​នៃ​កម្ពុជា សូម​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដូចខាងក្រោមៈ​

១. ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រតិបត្តិការ ចំពោះ​សាខា ឬ​ការិយាល័យ ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ ដែល​ប្រកាស​ជា​ផ្លូវការ ដោយ​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន​។​

២. ត្រូវ​ជូនដំណឹង​ដល់​សាធារណជន ឲ្យ​បានច្បាស់លាស់ អំពី​ការផ្អាក​ប្រតិបត្តិការ ជា​បណ្តោះអាសន្ន ចំពោះ​សាខា ឬ​ការិយាល័យ​នោះ និង​ស្នើសុំ​អតិថិជន ទៅ​ទទួល​សេវា នៅ​សាខា ឬ​ការិយាល័យ ដែល​នៅ​ជិត​បំផុត ឬ​ធ្វើ​ប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នីមួយៗ​។ ការជូនដំណឹង​នេះ ត្រូវ​បិទ​ផ្សាយ នៅតាម​សាខា ឬ​ការិយាល័យ ដែល​ផ្អាក​ប្រតិបត្តិការ និង​តាមរយៈ​មធ្យោបាយ​នានា ដូចជា​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​ផ្លូវការ ជាដើម​។​

៣. ត្រូវ​រក្សា​នូវ​ប្រាក់បៀវត្សរ៍ និង​អត្ថប្រយោជន៍​នានា សម្រាប់​បុគ្គលិក​គ្រប់រូប ដែល​ខកខាន​បំពេញការងារ នៅ​សាខា ឬ​ការិយាល័យ ដោយសារ​ការអនុវត្ត តាម​វិធានការ​សុខាភិបាល ការធ្វើ​ច​ត្តា​ឡី​ស័ក និង​វិធាន​ការបិទ​ខ្ទប់​តំបន់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular