រសៀលថ្ងៃទី១២ ខែមេសានេះ បុរសឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ «ចង្ហាន់ហុយ» បានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់អនុវត្តវិធានការ ចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕