Home ព័ត៌មានសំខាន់ៗ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បង្ហោះ​វីដេអូ បំពុល​រឿង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ ចាប់ខ្លួន ក្រោយ​បង្ហោះ​វីដេអូ បំពុលសង្គម តាម​បណ្ដាញ​សង្គម តី​ក តុ​ក​(TikTok) ប្រឌិត​រឿង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ហើយ​ស្លាប់ ជា​បន្ដបន្ទាប់​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​១២ ខែមេសា​នេះ​ថា បុរស​រូបនេះ ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​សមត្ថកិច្ច​ផែន​សន្តិសុខ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ក្រោម​ការសម្របសម្រួល​ពី លោក សេង ហៀ​ង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​ឲ្យ​ដឹងថាៈ បុគ្គល​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ ឈ្មោះ គង់ ស​ម្ប​តិ្ត ម្ចាស់​គណនី TikTok ឈ្មោះ «​ចង្ហាន់​ហុយ​» បាន​បង្ហោះ​សារ ដែលមាន​ខ្លឹមសារ រារាំង​ដល់​ការអនុវត្ត​វិធានការ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដោយបាន​ឃាត់ខ្លួន នៅ​អគារ​សំណង់ តាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ​៕/V/​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular