Home ព័ត៌មានសំខាន់ៗ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ឆ្លើយតប​ចំពោះ​ការកោតសរសើរ​កម្ពុជា​របស់​លោកនាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោក​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅថ្ងៃនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​ផ្ញើលិខិត​ជូន​លោក​វេជ្ជបណ្ឌិត តាខេ កា​សែ (Takshi Kasai)​នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព ពិភពលោក នៅ​ទីក្រុង​ម៉ា​នី​ឡា​ប្រទេស​ហ្វីលីពីន​។​លិខិត​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក​លោក​វេជ្ជបណ្ឌិត Kasai
​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច​តេ​ជោ​ដែលមាន​ខ្លឹមសារ​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ការចាត់​វិធាន​ទប់់ ស្កាត់់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ក្នុង​លិខិត​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ខ្ញុំ​មាន​សេចក្តី​រី​រាយ​និង​ត្រូវបាន​លើកទឹកចិត្ត​ដោយបាន​ទទួល​សារលិខិត​របស់ លោក​វេជ្ជបណ្ឌិត ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ដែល​បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​របស់​អង្គការ​សុខភាព ពិភពលោក គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩ ។​

​ខណៈពេលដែល​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កាលពី​ឆ្នាំមុន នៅក្នុង​ឆ្នាំនេះ យើងខ្ញុំ​មិនមាន​ភ័ព្វសំណាង​ណាស់​នោះទេ ដោយ​បច្ចុប្បន្ននេះ យើងខ្ញុំ​កំពុង​ប្រឈម​នឹង​ការឆ្លង​រីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា​នាំចូល​ប្រភេទ​ថ្មី​ក្នុង​សហគមន៍​ដែលជា​អកុសល​បានធ្វើឱ្យ​ចំនួន​នៃ​ការបាត់បង់​អាយុជីវិត​មនុស្ស​មានកា​រ​កើនឡើង​។​

​នៅ​ចំពោះមុខ​អាសន្ន​ដ៏​ធ្ងន់ធ្ងរ​នៃ​សុខភាព​សាធារណៈ​នាពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជា​ត្រូវ​បង្ខំចិត្ត​ជ្រើស យក​ការសម្រេចចិត្ត​ដ៏​លំបាក​ក្នុង​ការបិទ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​និង​ដាក់​វិធានការ​រឹតត្បិត​ការធ្វើដំណើរ​ដ៏​តឹងរ៉ឹង រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ទប់ស្កាត់​ការ សុវត្ថិភាព​សុខភាព​សាធារណៈ​សុខុមាលភាព​របស់ ប្រជាជន និង​ការវិលត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ នៃ​ជីវិត​រស់នៅ ឱ្យបាន​ឆាប់​។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​គឺជា​ប្រទេស​ដែល​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ​ពហុភាគី​និយម ហើយ​យើងខ្ញុំ​សូម​កោត សរសើរ​ចំពោះ​តួនាទី​ឈានមុខ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​រាតត្បាត​ជាស​កល នាពេល​បច្ចុប្បន្ននេះ​។ យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ដ៏​មានតម្លៃ​ដែល​ផ្តល់​ដោយ​អង្គការ របស់លោក​វេជ្ជបណ្ឌិត ក្នុងអំឡុងពេល​នៃ​វិបត្តិ​ដ៏​លំបាក​នេះ​។​

​គួររំលឹកថា​ក្នុង​លិខិត​របស់លោក កា​សែ ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​បានលើកឡើង ថា​ខ្ញុំបាទ​សូម​សម្តែង​នូវ​ការគោរព​សរសើរ ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្ដេច​ផ្ទាល់ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹង ប្រែង និង​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង ជាការ​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ ជំងឺ​កូ​វីដ​-១៩​។​ការដឹកនាំ​ដ៏ ខ្លាំងក្លា​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​ក្នុងការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​១៩​និង​ក្នុងការ​គ្រប់គ្រង​ព្រឹត្តិការ​នានា​រួមទាំង​ព្រឹត្តិការណ៍ Westerdam ផង បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​លទ្ធភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​កម្រិត​សហគមន៍​ទ្រង់ទ្រាយ​ធំ​។ ការគ្រប់គ្រង​វិបត្តិ​បាន​ឆាប់រហ័ស និង​ការសម្រេចចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​សម្តេច​ផ្ទាល់​និង​ក្រសួងសុខាភិបាល​បាន​នាំទៅដល់​ការបញ្ឈប់​បាន​ឆាប់​យ៉ាង​រហ័ស​នូវ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវ​ដ -១៩ កាលពី​ឆ្នាំ​កន្លងទៅ​។ អង្គការ​សុខភាព​ពិភពលោក​សូម​ចែករំលែក​នូវ​ការ ព្រួយបារម្ភ​របស់​កម្ពុ​ជា​អំពី​ស្ថានភាព​បច្ចុប្បន្ននេះ​នៅពេលដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់មាន​ចាប់ តាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​បានចាប់ផ្តើម​មក​។ អំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រទេស​ជាច្រើន​បាន​ប្រឈម​នឹង​ពេលវេលា​ដ៏​លំបាក​ដូចនេះ ហើយ​មានតែ​ការដឹកនាំ​និង​លទ្ធភាព​នៅក្នុង​ការធ្វើ សេចក្តីសម្រេចចិត្ត​ដ៏​លំបាក​នោះទេ​ដែល​បានផ្តល់​ជាម​គ្គុ​ទេ្ទ​សក៍​ដល់​ប្រទេស​ទាំងនោះ​ឱ្យ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​ទាំង នោះបាន​។​

​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់​មួយ​នៅក្នុង​វប្បធម៌​ខ្មែរ​ដែលជា​ឱកាស​មួយ នាំឱ្យ​គ្រួ​សារបាន​ជួបជុំគ្នា ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង ពី​ឆ្នាំ​ចាស់​ដែល​បាន​កន្លងផុតទៅ ក៏ដូចជា​អបអរ​ក្តីសង្ឃឹម​របស់​ប្រជាជន​កម្ពុជា​សម្រាប់ ឆ្នាំ​ថ្មី​ខាងមុខ​។ ទោះជា​យ៉ាងណាក៏ដោយ ដូចដែល​យើង​បាន ឃើញ​កើតឡើង​នៅ​បណ្តា​ប្រទេស​ដទៃទៀត​ការ​ប្រារព្ធ ពិធី​បែបនេះ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​វីរុស នៅ​ទូទាំងប្រទេស​។ ហានិភ័យ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត នៅពេល​ដែលមាន​វត្តមាន និង​ចរាចរ​របស់ វីរុស​បំប្លែង​ថ្មី B.1.1.7​។​

​អង្គការ​សុខភាព​ពិភពលោក​សូម​ធ្វើការ​កោតសរសើរ​ចំពោះ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ដោ​យ​ផ្អែកលើ​ការវាយតម្លៃ​អំពី​ហានិភ័យ​នៅ​ក្នុងការ​រឹតបន្ដឹង​ការធ្វើ​ចរាចរណ៍​ឆ្លង​-​ខេត្ត​។​នោះ​គឺជា​វិធានការ​គន្លឹះ​មួយ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​និង​ការពារ​ប្រទេស​កម្ពុជា​។​រាជធានី​វិធានការ​មួយ​នេះ​រួមជាមួយ​នឹង​វិធានការ​សុខភាព​សាធារណៈ​ដទៃទៀត​នឹងមាន​តួនាទី​សំខាន់​នៅក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​ជាពិសេស​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។ ខ្ញុំ​យល់ថា​ទាំងនេះ មិនមែនជា​ការធ្វើ​សេចក្តីសម្រេចចិត្ត​ងាយស្រួល​នោះទេ​។ ជាធម្មតា​ប្រជាជន​នៅ ទូទាំង​ពិភពលោក​រួមទាំង​នៅ​កម្ពុជា​ផង គឺ​តែងតែ​នឿយណាយ​នឹង​ការ​រឹតបន្ដឹង​នានា​។​

​លោក​បន្តថា​តែ​គួរឱ្យ​ស្តាយ ការតស៊ូ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ នឹង​បន្ត​ហួស​ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ទៅទៀត​។ ជាការ​ពិត ប្រហែលជា​អាចមាន​សេចក្តីសម្រេចចិត្ត​ដ៏​លំបាក​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​នៅក្នុង​រយៈពេល ប៉ុន្មាន​ខែ​ទៅមុខទៀត ដើម្បី​បញ្ឈប់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ប្រកប ដោយ​ប្រសិទ្ធភាព​។​កម្ពុជា​មិន​ប្រឈម នឹង​ការលំបាក​នេះ​តែម្នាក់ឯង​នោះទេ អង្គការ​សុខភាព​ពិភពលោក ឈរ​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ហើយនឹង​បន្ត​ផ្តល់​ការ គាំទ្រ​ផ្នែក​គោលនយោបាយ បច្ចេកទេស និង ប្រតិបត្តិការ​ដល់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំបាទ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ដែល​តែងតែ​ជឿជាក់​លើ​អង្គការ​សុខភាព​ពិភពលោក​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular