ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដាក់​ផែនការ​ពង្រឹង​ការអនុវត្ត​បំរាម​គោចរ ពង្រឹង​គោលដៅ​បិទ​ខ្ទប់ និង​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​ពង្រឹង​ការអនុវត្ត​បំរាម​គោចរ ពង្រឹង​គោលដៅ​បិទ​ខ្ទប់ និង​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យ​បាន​ម៉ឹងម៉ាត់ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការដាក់​ផែនការ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ (Video Conference) ជាមួយ​ស្នងការរង និង​លោក​អធិការ​នគរ​គរ​បាល​ខណ្ឌ​ទាំង​១៤ ដាក់​ផែន​ការឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ការអនុវត្ត​វិធានការ​បំរាម​គោចរ ពង្រឹង​គោលដៅ​បិទ​ខ្ទប់ និង​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​ក្នុង​កិច្ចប្រជុំ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​ស្នងការរង និង​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចុះ​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​អនុវត្ត​វិធានការ​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​។ ជាពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ផែនការ​និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​ការអនុវត្ត​លើស​ផែនការ និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ក​ឱ្យ​រង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​។

​ដើម្បី​ពង្រឹង​នៃ​ការអនុវត្ត​វិធានការ​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​ខ្ទប់ តម្រូវឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សហគមន៍​នៅ​ចំណុច​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ដែលមាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ដាក់​ការហ៊ុមព័ទ្ធ​ដោយ​រនាំង​ដែក និង​ចងខ្សែ បិទផ្លូវ ចេញ​-​ចូល នៅក្នុង​សហគមន៍​នេះ មាន​ចំនួន​២១​គោលដៅ ដោយ​រឹ​ត្បិត​មិនឱ្យ​ធ្វើដំណើរ​ចេញ​-​ចូល លើកលែងតែ​មានការ​អនុញ្ញាត​ដោយ​អាជ្ញាធរ​សមត្ថកិច្ច និង​ករណី​ចាំបាច់​ណាមួយ​នោះ​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ការពារ​គោលដៅ​នេះ ត្រូវបំពេញ​ភារកិច្ច​ដោ​យ​ប្រុងប្រយ័ត្ន ជាពិសេស​ការពារ​ទប់​ស្កាត់​កុំឱ្យ​បាន ចំពោះ​ប្រជាពលរដ្ឋ​លួច​គេច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែលមាន​ហានិភ័យ​បង្ក​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នៅក្នុង​ពេលនោះ​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកទឹកចិត្ត​ឧបត្ថម្ភ​ថវិកា និង​អាហារសម្រន់​មួយចំនួន​ជូន​កងកម្លាំង ផងដែរ​។​

​សូមបញ្ជាក់ថា សហគមន៍​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន សុខ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​បិទ​ខ្ទប់​កាលពី​វេលា​ម៉ោង​១២​យប់​ថ្ងៃទី​០៩ ខែមេសា កន្លងទៅនេះ ជាមួយ​សហគមន៍​មួយចំនួនទៀត នៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​រកឃើញ​មាន​ករណី​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleនៅថ្ងៃនេះ​សម្តេច​​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​រ​កម្ពុជា​បាន​ផ្ញើលិខិត​ជូន​លោក​វេជ្ជបណ្ឌិត តាខេ កា​សែ (Takshi Kasai)​នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព ពិភពលោក នៅ​ទីក្រុង​ម៉ា​នី​ឡា​ប្រទេស​ហ្វីលីពីន​។​លិខិត​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក​លោក​វេជ្ជបណ្ឌិត Kasai ​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច​តេ​ជោ​ដែលមាន​ខ្លឹមសារ​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ការចាត់​វិធាន​ទប់់ ស្កាត់់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​៕
Next articleអ្នកនាំពាក្យ៖ជនដែលបំពាន”វិធានការរដ្ឋបាល”ឆ្លងពីខេត្តមួយទៅខេត្តមួយនឹងប្រឈមជាប់ពន្ធនាគារពី៣ដល់៥ឆ្នាំ
- Advertisment -

Most Popular