ដោយ:ដេប៉ូ/ភ្នំពេញ:ក្នុងរយៈពេល៦ថ្ងៃមកនេះគឺចាប់ពីថ្ងៃទី៧-១២ខែមេសាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករ-និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបានសរុបចំនួន ៥១ ៨៣៣នាក់ (បរទេសចំនួន ២០៧៦នាក់)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវី៥-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៣ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ១០ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ក-លទ្ធផលក្នុងថ្ងៃទី១២ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៦ ០៦៧នាក់ (បរទេសចំនួន ៤៣៩នាក់)
– ចាក់បានចំនួន ១៥ ៦១៦នាក់ (បរទេសចំនួន ៤៣៩នាក់ )
-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៥១នាក់ (បរទេសចំនួន ០នាក់ )។

ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៥៣ ៦៩៣នាក់ (បរទេសចំនួន ២ ០៩៦នាក់)
-ចាក់បានចំនួន ៥១ ៨៣៣នាក់ (បរទេសចំនួន ២ ០៧៦នាក់)

ប្រភពខាងលើបានឱ្យដឹងដែរថាគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ១ ៨៦០នាក់ (បរទេសចំនួន ២០នាក់ )។ អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕សរន