ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​អំពី​អត្តសញ្ញាណ នៃ​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន​១៩៨​នាក់​ថ្មី​ទៀត​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​ចំនួន​២៧៧​នាក់ ដែល​ត្រូវបាន​ប្រកាស​ដោយ​ក្រសួងសុខាភិបាល នៅថ្ងៃនេះ មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន​១៩៨​នាក់ ត្រូវបាន​រកឃើញ​នៅ​រាជធានី​ភ្នំពេញ​៕​