Home ព័ត៌មានសំខាន់ៗ សម្ដេចតេជោ ហ៊...

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរបងប្អូនសាសនិកអ៊ីស្លាម ដែលនឹងចូលបួសខែរ៉ាម៉ាឌន នៅថ្ងៃទី១៣ ខែមេសា

ដោយៈតារារិទ្ធ/ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរចំពោះបងប្អូនសាស និកអ៊ីស្លាមកម្ពុជា នៅក្នុងនិងក្រៅ ប្រទេស រួមទាំងបងប្អូនសាសនិកអ៊ីស្លាមនៅទូទាំងពិភព លោក ដែលនឹងចូលបួសខែរ៉ាម៉ាឌននាពេលខាងមុខ។

នៅលើផេកហ្វេសប៊ុកផ្លូវការថ្ងៃ ទី១២ ខែមេសាសម្ដេចតេជោ ហ៊ុន សែន បានសរសេរថាៈ «ក្នុងនាមរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំ និងភរិយាសូមអបអរសាទរនិងសូមជូននូវពរជ័យ សិរីសួស្ដី សុភ មង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកអ៊ីស្លាមកម្ពុជា នៅក្នុងនិងក្រៅប្រទេស រួមទាំងបង ប្អូនសាសនិកអ៊ីស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី០១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤២ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើនូវក្តីនឹករលឹក និងអរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមជាមួយនឹងប្រជា ជនកម្ពុជា។

សម្ដេចតេជោក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកអ៊ីស្លាមកម្ពុជា ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើ កទី៧និងលើកទី៨ ឆ្នាំ២០២១ នេះ ត្រូវបានផ្អាកហើយបានផ្អាកការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនានានា និងសុំបង្កើនការអនុវត្តតាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួននិងធ្វេសប្រហែស មើល ស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ជាពិសេសនៅក្នុងព្រឹត្តិការ ណ៍ ២០កុម្ភៈ ដែលចំនួនឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងជាលំដាប់ និង មានករណីស្លាប់បាត់បង់ជីវិតផងដែរ។ សូមបងប្អូនអនុវត្តតាមវិធានការ ៣ ការពារ និង ៣ កុំ ជាប្រចាំ ដោយខ្ជាប់ខ្ជួន និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបួងសួង សុំឱ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ ស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular