Home ព័ត៌មានសំខាន់ៗ សារបន្ទាន់❗️ ...

សារបន្ទាន់❗️ អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ មកពីភ្នំពេញ៥នាក់ និងខេត្តព្រះសីហនុមួយនាក់

ដោយៈមុនី/ភ្នំពេញៈ លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកល្មើស បម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ។ក្នុងនោះមកពីភ្នំពេញ៥នាក់ និងកំពង់សោមមួយនាក់ មានដូចជា

១. ឈ្មោះ សឹង ម៉ារី ភេទស្រី អាយុ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី ៩/០៤/២០២១។

២. ឈ្មោះ សឹង វិច្ចរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី ៩/០៤/២០២១។

៣. ឈ្មោះ ខ្មៅ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ មកពីភ្នំពេញថ្ងៃទី ៨/០៤/២០២១។

៤. ឈ្មោះ អ៊ុន យ៉ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ មកពីភ្នំពេញ ថ្ងៃទី ៨/០៤/២០២១។

៥ ឈ្មោះ យុត សុត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង មកពីភ្នំពេញ ថ្ងៃទី ១០/០៤/២០២១។

៦. ឈ្មោះ ប៊ុន បុរី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ មកពីកំពង់សោម ថ្ងៃទី ៥/០៤/២០២១។
លោក ជា សុមេធី បញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular