Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងបុកគ្នាបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់

ដោយៈចាន់តូ/ភ្នំពេញ:យុវជនម្នាក់បែកក្បាលស្លាប់ បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ផ្លូវមិនប្រយត្ន័ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងនៅវេលាម៉ោង៨យប់ថ្ងៃចន្ទ ទី១២ ខែមេសាស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុចជិតប៉ុស្តិ៍ ឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមោះ រ៉េត គឹមលាង អាយុ២៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ។
មានស្រុកកំណើតស្រុកឈូកខេត្តកំពត.។យុវជននេញជិះម៉ូតូស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេភ្នំពេញ1ID.1654ជិះតែម្នាក់ឯងស្លាប់។ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។គេជិះម៉ូតូហុងដាC125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IQ.1119 ។ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុន ពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូស្កុបពីធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង បញ្ច្រាស់ផ្លូវចរាចរណ៍។មកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់តាមបណ្តោយផ្លូវជាតិលេខ៥ទិស ដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្តាលឲ្យប៉ើងទាំងមនុស្សនិងម៉ូតូរៀងៗខ្លួន។ខាងជនរងគ្រោះដល់ជីវិត បានដួលផ្ទប់នឹងរបាំងថ្មនិងទ្រូងផ្លូវ។ភាគីម្ខាងទៀតដួលដូចគ្នារងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះជីវិត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular